(ភ្នំពេញ)៖ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានផ្ញើលិខិតឲ្យលោក លោកស្រី ប្រធានអង្គភាពទាំងអស់ដែលចំណុះឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី ត្រូវប្រាប់ឲ្យមន្ដ្រីក្រោមឱវាទផ្ញើសញ្ញាប័ត្រមកនាយកដ្ឋានបុគ្គលិក ដើម្បីដំឡើងថ្នាក់តួនាទី។
តាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ បញ្ជាក់ថា មន្ដ្រីទាំងអស់ត្រូវផ្ញើសញ្ញាប័ត្រមកនាយកដ្ឋានបុគ្គលិកឲ្យបានមុនថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ហើយក្នុងករណីពុំបានផ្ញើឯកសារគ្រប់គ្រាន់តាមការកំណត់ ទីស្ដីការគណៈរដ្ឋមន្ដ្រីពុំទទួលខុសត្រូវ ក្នុងការបាត់បង់ឱកាសដំឡើងថ្នាក់តាមសញ្ញាប័ត្រឡើយ។
សូមអានលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានខ្លឹមសារនៅខាងក្រោមនេះ៖