(ភ្នំពេញ)៖ លោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា៤ដាច់ ដោយឡែកពីគ្នា កោះហៅបុគ្គល៤រូប ឲ្យចូលបំភ្លឺនៅតុលាការ ជំរុញបណ្តឹងរបស់ លោកស្រី អ៊ុក ដារ៉ា ពីបទ «លួចនិងធ្វើឲ្យខូចខាត ដោយចេតនា»។
ដីកា៤ដាច់ ដោយឡែកពីគ្នា កោះហៅបុគ្គល៤រូបរួមមាន៖
១៖ អញ្ជើញ បុគ្គលឈ្មោះ ចាំ សម្ជស្ស ជាជនសង្ស័យ ឲ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៩៖០០ព្រឹក
២៖ អញ្ជើញឈ្មោះ កែវ វណ្ណា ចូលខ្លួនបំភ្លឺ នាវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧
៣៖ អញ្ជើញ បុគ្គលឈ្មោះ សំ គឹមថា ជា ជនសង្ស័យ ឲ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២៖០០រសៀល។
៤៖ អញ្ជើញឈ្មោះ ម៉ី គឹមឈួម ចូលខ្លួនបំភ្លឺ នាវេលាម៉ោង ២៖៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧
ដើមចមនៃទំនាស់ខាងលើនេះ ត្រូវបានគេដឹងថា កើតចេញពីការជួសជុលផ្ទះ ហើយអ្នកស្នាក់ខាងលើនឹងជាអ្នកបង្ហោះការជេប្រមាថតាមបណ្តាញសង្ឋមជំទាស់ យ៉ាងណាក៏ដោយដើម្បីជាដោះស្រាយបណ្តឹង ត្រូវបានដាក់ទៅស្ថាប័នតុលាការទាំងបីថ្នាក់ ហើយទីបំផុត តុលាកាកំពូលបានសម្រេចឲ្យគ្រួសារលោកស្រី អ៊ុក ដារ៉ា ឈ្នះក្តី ពោលគាត់អាធ្វើការជួសជុលផ្ទះដែលកំពុងទ្រុឌទ្រោមនេះបាន។
គួរបញ្ជាក់ថា ទំនាស់ក្នុងការជួសជុលផ្ទះខាងលើនេះ គឺមានលំនៅឋានជាប់គ្នា និងលើក្រោម ដែលស្ថិតនៅផ្ទះលេខ២៩E1 ផ្លូវ៥៥៨ ក្រុម៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕