(ភ្នំពេញ)៖ បន្ទាប់ពីការដាក់សម្ពោធជាផ្លូវការ នូវទូរស័ព្ទដៃ Samsung Galaxy S8 និង S8+ រយៈពេល១០សប្តាហ៍កន្លងមក ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចបានដាក់ចេញទូរស័ព្ទដៃ Samsung Galaxy S8 និង S8+ ពណ៌ថ្មីមួយបន្ថែមទៀតគឺពណ៌ទឹកសមុទ្រ ជាពណ៌ទីបួន ដែលស្រស់ស្អាតប្លែកភ្នែក ទាក់ចិត្តអ្នកគាំទ្រឲ្យអន្ទះសារចង់បានគ្រប់ៗគ្នា។
Samsung Galaxy S8 និង S8+ ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលសម្ពោធជាផ្លូវការកាលពី ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ។ ជាមួយនឹងអេក្រង់បញ្ឆិតដែលស្ទើរតែគ្មានគាមនៅផ្នែកខាងមុខ S8 និង S8+ ត្រូវបានផលិតឡើងជាមួយនឹងជម្រើសពណ៌ខ្មៅ ពណ៌មាស និងពណ៌ប្រផេះបែកស្វាយ ដែលបានបង្កើតភាពជឿទុកចិត្តដល់អ្នកប្រើប្រាស់ចំនួន 9.8លាននាក់ ជុំវិញ ពិភពលោកក្នុងរយៈពេល៣ខែចុងក្រោយនេះ។
យោងតាមព័ត៌មានដែលទទួលបាននៅចុងសប្តាហ៍នេះ Galaxy S8 និង S8+ ពណ៌ទឹកសមុទ្រ គឺចេញលក់នៅលើទីផ្សារកម្ពុជាយើងនេះហើយ ហើយគ្រប់ពណ៌ទាំងអស់គឺអាចរកបាននៅគ្រប់ហាងទំនើបសាមសុង ទូទាំងប្រទេស។
ដូច្នេះ តើអ្នកនៅចាំអីទៀត? សូមអញ្ជើញមកកាន់ហាងទំនើបសាមសុងថ្ងៃនេះ ដើម្បីរកមើលទូរស័ព្ទដៃ ពណ៌ទឹកសមុទ្រនេះ។ ឃើញមួយដងមិនស្មើនឹងលឺមួយពាន់ដង។ ដូច្នេះ សូមកុំឲ្យរបស់ល្អបែបនេះ រំលងផុតឲ្យសោះ៕