(ភ្នំពេញ)៖ សារធារណរដ្ឋប្រជាមានិតចិន នឹងផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន១០០កន្លែង ដើម្បីទៅបន្ដការសិក្សាថ្នាក់​ឧត្តមសិក្សានៅសាកលវិទ្យាល័យ Tongren ប្រទេសចិន។ នេះបើតាមការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។

អាហារូបករណ៍នេះមានចំនួន០៣ប្រភេទរួមមាន៖
* អាហារូបករណ៍​១០០ភាគរយចំនួន១០កន្លែង និងអាហារូបករណ៍សម្រាប់តែថ្លៃសិក្សា (ថ្លៃសាលា) ចំនួន២០កន្លែង។
* អាហារូបករណ៍៨០ភាគរយ​ចំនួន៤០កន្លែង។
* អាហារូបករណ៍៧៥ភាគរយ ចំនួន៣០កន្លែង។

សម្រាប់បេក្ខជនទាំងពីរភេទ ដែលមានចំណាប់អារម្មណ៍ចំពោះអាហារូបករណ៍នេះ សូមអញ្ជើញចូលរួមស្ដាប់ ការធ្វើបទបង្ហាញចុះឈ្មោះ និងសម្ភាសន៍ដែលរៀបចំដោយ សាស្រ្ដាចារ្យមកពីសាកលវិទ្យាល័យ Tongren​ ចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៖៣០នាទីរសៀល រហូតដល់ម៉ោង០៤៖០០នាទីល្ងាច នាវិទ្យាល័យបាកទូក រាជធានីភ្នំពេញ និងនៅថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៤៖០០ រហូតដល់ម៉ោង៥៖០០នាទីល្ងាច នាវិទ្យាល័យ១០មករា ខេត្តសៀមរាប៕

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ទាំងស្រុង៖