Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ​អញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៃប្រធានមន្ទីរព័ត៌មានថ្មី​ខេត្តព្រះវិហារ​

17-07-2017 15:40

(ព្រះវិហារ)​៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ អញ្ជើញប្រកាសតែងតាំងឲ្យចូលកាន់តំណែងជាផ្លូវការ នៃប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ។ ពិធីនេះ ក៏មានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ពិធីនេះ លោកស្រី ហែម សុគុណពិសី ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ ជំនួសលោក​ រ៉ាត់ សោភា ដែលត្រូវបានចូលនិវត្តន៏៕