(ភ្នំពេញ)៖ អីយ៉ា! លោក G-Devith ត្រូវបានក្រុមហ៊ុននាំចូលភេសជ្ជៈប៉ូវកំលាំងពិសេសពីប្រទេសកូរ៉េ ចុះកុងត្រា ដើម្បីធ្វើជាទូតសុឆន្ទៈ (Brand Ambassador) តំណាងឲ្យភេសជ្ជៈ ប៉ូវកំលាំងម៉ាក G Park Energy Drink ។
លោក គន គារី ប្រធានផ្នែកទីផ្សារភេសជ្ជៈប៉ូវកំលាំង G Park ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដោយសារតែ G Park ជាភេសជ្ជៈប៉ូវកំលាំង សម្រាប់យុវ័យសម័យថ្មី និងមានសំបកវិចខ្ចប់ ឌីស្សាញបែប DJ អ្នកចាក់ភ្លេង ហើយតារារ៉េប (Music DJ and Rapper) ខណៈពេលលោក G-Devith ដែលជាតារារ៉េប និងនិពន្ធបទចម្រៀងមានប្រជាប្រិយភាពខ្លាំងពីសំណាក់យុវ័យសម័យថ្មី ចឹងហើយទើបលោកសម្រេចចិត្តយក លោក G-Devith មកធ្វើជាទូតសុឆន្ទៈ (Brand Ambassador) ឲ្យG Park តែម្តង។
Brand Ambassador G Park លោក G-Devith បានបញ្ចេញអារម្មណ៍ពិតថា នេះជាលើកទី១ហើយ ដែលលោកបានធ្វើទូតសុឆន្ទៈ ដើម្បីផ្សព្វផ្សាយឲ្យផលិតផល ហើយលោកមានអារម្មណ៍សប្បាយចិត្ត នូវផលិតផល ដែលលោកបានធ្វើជាអ្នកតំណាងផ្សព្វផ្សាយនេះ។
គួរបញ្ចាក់ផងដែរ G Park ជាភេសជ្ជៈ ប៉ូវកំលាំងពិសេស ពីប្រទេសកូរ៉េ ដែរមានរសជាតិឈ្ងុយឆ្ងាញ់ មានវីតាមិន C, B2, B6 និង តូរីន ជំនួយខួរក្បាល ស្មារតី បង្កើតអារម្មណ៍ស្រស់ស្រាយសប្បាយចិត្ត។
G Park បានចាប់ផ្តើមចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជាហើយ!