(កំពង់ឆ្នាំង)៖ មានករណីភ្ញាក់ផ្អើលមួយកើតឡើង ខណៈដោយបុរសម្នាក់ ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់ អត្តសញ្ញាណបាញ់សម្លាប់រួចអូសទម្លាក់ចោលនៅលើដងផ្លូវ។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រង់ចំណុចផ្លូវអាលុងចូលទៅគោកស្តៅ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ច បានចុះទៅពិនិត្យ នៅកន្លែងកើតកើតហេតុ ហើយមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតនៅឡើយទេ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕