សេចក្តីស្នើវិសោធនកម្ម ច្បាប់គណបក្សនយោបាយ នឹងត្រូវព្រឹទ្ធសភា បើកកិច្ចប្រជុំពេញអង្គពិនិត្យ និងឲ្យយោបល់ នៅព្រឹកស្អែក
17-07-2017 09:40
(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃនេះ ព្រឹទ្ធសភាបានសម្រេចយក សេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ សម្រាប់ពិនិត្យ និងឲ្យយោបល់ នៅកិច្ចប្រជុំពេញអង្គនៃព្រឹទ្ធសភា នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះហើយ។