(ភ្នំពេញ)៖ ព្រឹទ្ធសភា បង្ហាញលទ្ធផលផ្លូវការនៃ កិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
តាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ ដែលអង្គភាព Fresh News ទទួលបាននៅមុនបន្ដិច បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៨៖០០នាទីព្រឹក ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ដោយមានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងឲ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី គណបក្ស នយោបាយ និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ។
២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ខេមបូឌាន អេនើជី II ឯ.ក។
៣-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន អាឡិច ខបភើរេសិន។
សូមអានសេចក្ដីប្រកាសព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖