(ភ្នំពេញ)៖ អគារវឌ្ឍនៈ កាពីតាល បានចូលរួមចំណែកអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះមហាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ដ្រ ដែលគណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការ ដើម្បីវប្បធម៌ វិទ្យាសាស្ដ្រ និងអប់រំរបស់អង្គការសហប្រជាជាតិ ( យូណេស្កូ ) បានសម្រេចចុះបញ្ជីតំបន់ “ប្រាសាទសំបូរព្រៃគុក” នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈកិច្ច ប្រជុំលើកទី៤១ របស់ខ្លួននៅទីក្រុងក្រាវកូវ ប្រទេសប៉ូឡូញ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ។
ការទទួលបានការចុះបញ្ជីនៃប្រាសាទសំបូរព្រៃគុកដោយអង្កការយូណេស្កូ ( UNESCO ) ខាងលើនេះ គឺជាលទ្ធផលចេញមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ លើកស្ទួយតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ឲ្យមានភាពល្បីរន្ទឺនៅលើឆាកអន្ដរជាតិ និងនាំមកនូវសុខសន្ដិភាព វិបុលភាព និងការអភិវឌ្ឍន៍ដ៏ខ្លាំងក្លាជូនជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគុណបំណាច់មិនអាច កាត់ថ្លៃបានចំពោះមហាព្រឹត្តិការណ៍ជាប្រវត្ដិសាស្ដ្រនេះ ។
ក្នុងការចូលរួមអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ពីគ្រប់មជ្ឈដ្ឋាននានា គេក៏បានសង្កេតឃើញ អគារវឌ្ឍនៈ កាពីតាល បានបញ្ចាំងរូបភាព និងវីដេអូលើអេក្រង់ LED ដោយបង្ហាញសារអបអរសារទរផ្សេងៗ ថែមទាំងបញ្ចាំងរូបភាពពន្លឺភ្លើងរំលេចជារូបភាពទង់ជាតិកម្ពុជា និងរូបភាពតំណាងឲ្យអនុសញ្ញាបេតិកភណ្ឌពិភពលោកនៅលើតួអាគារវឌ្ឍនៈទាំងមូលដ៏ស្រស់បំព្រង ជាទីគយគន់ ។ ពន្លឺភ្លើងរំលេចលើអគារនេះ បានបើកបំភ្លឺស្វាគមន៍ ចាប់ពីល្ងាចថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ចាប់ពីម៉ោង ០៦៖០០ ល្ងាច ដល់ម៉ោង ១០៖០០ យប់។
គួរបញ្ជាក់ផងដែរថា អគារវឌ្ឍនៈកាពីតាល ដែលចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ មានកម្ពស់ ៣៨ជាន់ ត្រូវបានសាងសង់ឡើងតាមកម្រិតបទដ្ឋានស្ថាបត្យកម្មពិភពលោក ដែលបានយក ចិត្តទុកដាក់ពីបរិស្ថាន ហើយធ្លាប់បានទទួលពានរង្វាន់ផ្នែកស្ថាបត្យកម្មសំណង់មួយចំនួនរួចមកហើយ ដូចជា LEED Gold ( ភាពជាអ្នកដឹកនាំខាងផែ្នកថាមពល និងបរិស្ថាន ) ដែលជាស្តង់ដារអាគារបៃតង ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ដោយក្រុមប្រឹក្សាអាគារបៃតងសហរដ្ឋអាមេរិក ។ លើសពីនេះទៅទៀត អគារវឌ្ឍនៈ កាពីតាល ក៏បានទទួលវិញ្ញាបនបត្រអចលនទ្រព្យពាណិជ្ជកម្ម ដ៏ល្អបំផុត នៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១២ ពីប្រទេសសិង្ហបុរីផងដែរ ហើយក្នុងអគារនេះ មានផ្ដល់សេវាកម្មជាច្រើនដូចជា ហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងសម្លៀកបំពាក់បុរសនារី ហាងសម្លៀកបំពាក់កុមារ ហាងសម្ភារ: តុបាយ ហាងលក់វ៉ាលី កាបូប ហាងគ្រឿងអលង្កការ និងនាឡិកា ហាងលក់ផលិតផលថែរក្សាសែ្បក និងហាងលក់ផលិតផលម៉ាកល្បីៗជាច្រើនដូចជា Hugo BOSS, Brioni, CANALI, Christofle, Clarins, Lacoste, L’Occitane, Longchamp, Rimowa, Timepieces, Salvatore Ferragamo, Pazzion និង Petit Bateau ជាដើម។
ក្រៅពីនេះ អគារវឌ្ឍនៈ កាពីតាល ក៏មានការិយាល័យ ពេទ្យធ្មេញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលកំពុងបម្រើសេវាកម្មដល់សាធារណៈជនទូទៅ។ចំណែកសណ្ឋាគារ ROSEWOOD ដែលជាសណ្ឋាគារលំដាប់ប្រណិតភាព កម្ពស់ខ្ពស់ជាងគេសព្វថៃ្ង ក្នុងរាជធានីភ្នំពេញ គឺគ្រោងនឹងដំណើរការក្នុងពេលឆាប់ៗនេះផងដែរ។
បន្ថែមលើនេះទៀត ក្នុងអគារទំនើបវឌ្ឍនៈកាពីតាល ក៏មានសេវាកម្ម ធនាគារវឌ្ឍនៈ ដែលបម្រើដល់អតិថិជន ក្នុងរយៈពេល ៧ថៃ្ងក្នុងសប្តាហ៍ ចាប់ពីម៉ោង ៩៖០០ព្រឹក រហូតដល់ម៉ោង ៦៖៣០ល្ងាច។
អគារវឌ្ឍនៈ កាពីតាល មានទីតាំងស្ថិតនៅ អាគារ៦៦ តាមបណ្តោយផ្លូវព្រះមុន្នីវង្សសង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ។
ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ ០២៣ ៩៣ ៨៨៨៨ ៕