(បន្ទាយមានជ័យ)៖ លោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយសនៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៧៤៩នាក់ នៅមណ្ឌលយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ស្ថិតនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ពិធីសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋនេះ ក៏មានការអមដំណើរដោយលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី រួមជាមួយក្រុមការងារខេត្តទាំងអស់ ដោយក្នុងនោះ លោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ក៏បានចែកជូនដល់ប្រជាពលរដ្ឋក្នុងម្នាក់ៗទទួលបាន សារ៉ុង១ និងថវិកា២ម៉ឺនរៀលផងដែរ៕