(ព្រៃវែង)៖ លោក អ៊ី សុខឃី ប្រធានក្រុមការងារឃុំពានរោង ស្រុកស្វាយអន្ទរ និងលោក លឹម សុខារស្មី អនុប្រធានទី១ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រគេនទានព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៦វត្ត ដែលបានធ្វើនៅវត្តព្រៃវល្លិ។
សម្ភារៈដែលប្រគេនព្រះសង្ឃទាំង៦វត្ត ក្នុងឱកាសនោះរួមមាន ទៀនព្រះវស្សាចំនួន០៦គូ, ស្លាដកចំនួន០៦ដុំ, អង្ករ១២បាវ, ទឹកក្រូច២៤កេះ, ទឹកបរិសុទ្ធ២៤កេះ, មីម៉ាម៉ា ១៨កេះ, ទឹកត្រី១២យួរ, ទឹកស៊ីអ៊ីវ១២យួរ និងបច្ច័យប្រគេនព្រះសង្ឃទាំង០៦វត្ត ៣០០ដុល្លារ។
បន្ថែមពីនេះ ជូនអាចារ្យវត្ត ១៥នាក់ ម្នាក់ៗ២០,០០០រៀល តាជី យាយជី ២៧៣នាក់ ម្នាក់ៗ៥,០០០រៀល ឧបត្ថម្ភនគរបាលប៉ុស្តិ៍៨០,០០០រៀល និងគណបក្សឃុំ៨០,០០០រៀល។
ឆ្លៀតក្នុងឱកាសនោះ លោក អ៊ី សុខឃី និងក្រុមការងារបានចុះពិនិត្យគ្រួសារបក្ស ដែលក្រីក្រខ្វះខាតហើយបានឧបត្ថម្ភថវិកា១០០ដុល្លារ ដើម្បីទិញស័ង្កសី ប្រក់ និងធ្វើជញ្ជាំងផ្ទះផងដែរ៕