(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ CNC សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ពិធីសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ដែលមានរហ័សនាមថា “កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI PALM” ផ្សាយផ្ទាល់ពីសង្វៀនឫស្សីកែវលើស្ថានីយទូរទស្សន៍ CNC រៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង១១.០០ ដែលអ្នកប្រដាល់ល្បីរបស់កម្ពុជាត្រូវប៉ះ ជាមួយ អ្នកប្រដាល់ជើងខ្លាំងបរទេស នៅលើសង្វៀន CNC ។
ចំពោះ “កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI PALM” គឺជាបន្ថែមនូវប្រដាល់ក្បាច់បុរាណខ្មែរ ហាក់មានចេតនាចង់លើកកម្ពស់ ការប្រកួត ឲ្យប្រសើរជាងមុន ដើម្បីដណ្តើមទីផ្សារ និងស្វែងរកការគាំទ្រ ពីមហាជនក៏ដោយ ក៏អ្នកគ្រប់គ្រងការប្រកួត ត្រូវបានរៀបចំលក្ខណៈ មិត្តភាពអន្តរជាតិ ដែលមានរហ័សនាមថា “កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI PALM ” នឹងចាប់ផ្តើមប្រកួតជាផ្លូវការនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នាទូរទស្សន៍ MYTV ក្រោមការឧបត្ថម្ភ ពីក្រុមហ៊ុន ISI ។
ក្នុងឳកាសពិធីសន្និសីទសារព័ត៌មាននេះមានការចូលរួមពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ លោក ហួរ រតនៈ ប្រធានផ្នែកលក់ក្រុមហ៊ុន CNC និងលោកសុខ វិចិត្រ នាយកទីផ្សារ និងផ្នែកលក់ក្រុមហ៊ុនក្រុមហ៊ុន ISI ។
លោក ហួរ រតនៈ ប្រធានផ្នែកលក់ក្រុមហ៊ុន CNC មានប្រសាសន៍ថា ការប្រកួត កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI PALM” ចម្រុះដោយកីឡាករកម្ពុជា និងកីឡាករថៃ រាល់យប់ថ្ងៃសុក្រនេះ គឺមានគោលបំណងលើក ស្ទួយវិស័យកីឡានៅកម្ពុជា ។
លោកបានបន្តថា ការប្រកួតក្បាច់ បុរាណខ្មែរ របស់យើងនិងអ្នកប្រដាល់ មួយថៃពិតគឺកំពុងនាំមកនូវ ព្រឹត្តិការណ៍ប្រកួតដ៏ទាក់ទាញ និងមានការចូលរួមទស្សនា យ៉ាងច្រើនជាងលើកមុនៗ ហើយតម្លៃខ្លួន ប្រកួតរបស់កីឡាករ និងប្រាក់រង្វាន់ ត្រូវបានបង្កើន ឲ្យបានខ្ពស់ ជាងលើកមុនដែរ ។
លោកសុខ វិចិត្រ បាននិយាយថា ព្រឹត្តិការណ៍នៃការ “ការប្រកួត កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI PALM ” ត្រូវបានរៀបចំឡើង ដោយសហការជាមួយ ក្រុមហ៊ុនISI និងស្ថានីយ CNC រួមនឹងសហព័ន្ធកីឡា ប្រដាល់គុនខ្មែរដើម្បីលើកស្ទួយ ដល់វិស័យកីឡាប្រដាល់កម្ពុជា និងជីវភាពបងប្អូនកីឡាករ ឲ្យកាន់តែមានភាព ល្អប្រសើរឡើង។ ក្រុមហ៊ុនISI មានឆន្ទៈមោះមុត ក្នុងការឧបត្ថម្ភគាំទ្រ វិស័យកីឡាដែលមានអាយុកាល ប្រវត្តិសាស្រ្តដ៏យូរលុង មកហើយនេះ ឲ្យបន្តស្ថិតស្ថេររីកចម្រើន យូរអង្វែង និងកាន់តែល្បីរន្ទឺ សុះសាយទាំងនៅលើឆាកជាតិ និងអន្តរជាតិ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា គណៈកម្មការ អាជ្ញាកណ្តាល និងចៅក្រម ជាពិសេសគណៈកម្មការ ចាប់កីឡាករ លោក មាស សុខគី ត្រូវតែចាប់គូឲ្យបានត្រឹមត្រូវ មិនធ្វើអ្វីតាមតែចិត្តខ្លួនឯងឡើយ និងត្រូវចាប់កីឡាករ មានសមត្ថម្ភស្មើគ្នា មិនប្រកាន់បក្សពួកឡើយ៕