(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុង សប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយជូនលោកអ្នក៖

១៖ បុរសខ្លាំងតេជោ សែន ផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយ Fresh News ប្រកាសទាត់ចោលសំណើដ៏ស្មោកគ្រោករបស់លោក​ លឺ ឡាយស្រេង ដែលចង់ឱ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ (ចុចអាន)

២៖ ព្រឹទ្ធាចារ លឺ ឡាយស្រេង ធ្វើលិខិតចំហរជូនសម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា ស្នើឱ្យបង្កើតច្បាប់ការពារ នាយករដ្ឋមន្រ្តីផុតអាណត្តិ (ចុចអាន)

៣៖ សម្តេចតេជោ ហ៊ុន សែន ចេញវីដេអូបញ្ជាក់ពីសុខភាពល្អរបស់សម្តេច និងកំពុងជិះក្នុងរថយន្តទស្សនាទីក្រុងភ្នំពេញ បញ្ចប់ពាក្យចចាមអារ៉ាមថា សម្តេចឈឺធ្ងន់ត្រូវបញ្ជូនទៅបារាំង និងហុងកុង (Video inside) (ចុចអាន)

៤៖ លោកស្រី កែ សុវណ្ណរ័ត្ន៖ ជំនួបថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ជាមួយលោក សម រង្ស៊ី នៅទីក្រុងហុងកុង ជាការសួរសុខទុក្ខធម្មតា មិនបានលាក់បាំងទេ (ចុចអាន)

៥៖ ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា៖ ពលរដ្ឋនៅអគារប៊ូឌីញ បានព្រមព្រៀងលក់ផ្ទះ និងទទួលយកប្រាក់អស់ហើយ (ចុចអាន)

៦៖ ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ ត្រូវ​តុលាការឃុំខ្លួនហើយ ចុះ ឈាន ពិសិដ្ឋ បាញ់កូនចៅខ្លួនឯង និងខ្មាន់កាំភ្លើងសម្លាប់មន្ដ្រីអាជ្ញាធរទន្លេសាប តើចាប់បាននៅពេលណា? (ចុចអាន)

៧៖ រម្លឹករឿងចាស់! ករណី «ឈាន ពិសិដ្ឋ» បាញ់ប្រហារមន្ដ្រី រួមការងារក្នុងកន្លែងធ្វើការ, តុលាការចេញដីបង្គាប់ឲ្យចាប់ខ្លួន តែសមត្ថកិច្ចចាប់មិនទាន់បាន រហូតមកដល់ពេលនេះ (ចុចអាន)

៨៖ អគ្គនាយកអន្តោប្រវេសន៍ សម្ដែងការព្រួយបារម្ហ ចំពោះសកម្មភាពឧក្រិដ្ឋកម្ម ជនជាតិចិនដែលបន្លំខ្លួនជាអ្នករកស៊ី នៅកម្ពុជា (ចុចអាន)

៩៖ ក្រសួងការបរទេស បង្ហាញរបាយការណ៍ស្តីពីការជួយអន្តរាគមន៍ដល់ពលករខ្មែរ នៅប្រទេសចំនួន១០ ក្នុងឆមាសទី១ ឆ្នាំ២០១៧ (ចុចអាន)

១០៖ នាយឧត្តមសេនីយ៍ នេត សាវឿន ព្រមានចាប់ខ្លួននគរបាលទាំងឡាយណា ដែលប្រើតួនាទីរបស់ខ្លួនប្រព្រឹត្តបទល្មើសខុសច្បាប់, ធ្វើខុសត្រូវដកស័ក្តិ ដកតួនាទី បណ្តេញចោល ឬបញ្ជូនទៅតុលាការ (Video inside) (ចុចអាន)