Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ការបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០១៧នេះ សម្រេចបានជាង១.៧លានហិកតា ស្មើនឹង៦៨ភាគរយ

15-07-2017 15:59

(ភ្នំពេញ)៖​ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែកក្កដានេះ បានចេញសេចក្តីប្រកាសក្រៅផ្លូវការ អំពីល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០១៧ ដោយបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដានេះ ការបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេស សម្រេចបានជាង១.៧លានហិកតាហើយ ស្មើនឹង៦៨ភាគរយ។​

បើតាមក្រសួងធនធានទឹក នៅឆ្នាំនេះការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករ មានផែនលើផ្ទៃដីជិត២.៥លានហិកតា៕