(ភ្នំពេញ)៖ ស្ថានទូតជប៉ុន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំនូវ កម្មវិធីប្រលងជ្រើសរើស វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជាលើកទី៩ (ការប្រឡងផលិតរឿងខ្លី៣នាទី សម្រាប់សិស្ស វិទ្យាល័យ) ក្រោមប្រធានបទ «School Teacher» ដើម្បីជ្រើសរើសក្រុមសិស្ស ដែលមានស្នាដៃផលិតរឿងល្អ ចំនួន៣ក្រុម ទៅចូលរួមមហាស្រពភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០១៧។
កម្មវិធីមហាស្រពភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ ទីក្រុងគីតាមិ ខេត្តហុកកៃដូ ប្រទេសជប៉ុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន បានបញ្ជាក់ថា កម្មវិធីប្រលងជ្រើសរើស វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជាលើកទី៩ នឹងទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅនាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន (ទីកន្លែងទទួលពាក្យ)។
គួរបញ្ជាក់ថា រឿងខ្លី៣នាទី ដែលបានផលិតរួចរបស់ក្រុមនីមួយៗ ត្រូវផ្តល់មកនាយកដ្ឋានព័ត៌មាន និងកិច្ចការ អាស៊ាន (ទីកន្លែងទទួលពាក្យ) ។ ថ្ងៃផុតកំណត់ទទួលត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
កម្មវិធីប្រលងជ្រើសរើសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងប្រទេសកម្ពុជា នឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC)៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖