(ភ្នំពេញ)៖ ដើម្បីជាការតបស្នង ដល់អតិថិជនដែលតែងតែគាំទ្រ ដល់ផលិតផល ISI PALM ក៏ដូចជាដើម្បីជាការជួយលើកស្ទួយ

ដល់វិស័យកីឡា ជាពិសេសក្បាច់គុណបុរាណខ្មែរ ដែលជាកេរ្តិ៍មរតកពីដូនតា ឲ្យកាន់តែមានភាពល្បីល្បាញ បន្ថែមទៀត ក្រុមហ៊ុន ISI PALM បានសម្រេច បង្កើតនូវកម្មវិធីប្រដាល់អន្តរជាតិដ៏ធំមួយ គឺកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅសង្វៀនទូរទស្សន៍ CNC ចាប់ពីម៉ោង ១១៖០០រហូតដល់ម៉ោង
១៣៖៣០នាទីថ្ងៃត្រង់ ដោយមានការចូលរួមប្រកួតដោយ កីឡាករល្បីៗរបស់កម្ពុជា និងកីឡាករជើងខ្លាំង អន្ដរជាតិមកពីបណ្ដាប្រទេស។

​ISI PALM គឺជាផលិតផលស័ង្កសីពណ៌ គុណភាពខ្ពស់ ផលិតដោយបច្ចេកវិទ្យាទំនើបរបស់ជប៉ុន និងអូស្រ្តាលី តាមស្តង់ដាអន្តរជាតិ ISO 9001:2008 ស័ក្តិសមបំផុតសម្រាប់គ្រប់ សំណង់អគារឧស្សាហកម្ម ពាណិជ្ជកម្ម និងគេហដ្ឋាន របស់លោកអ្នក។ ISI PALM ផលិតផលរបស់ក្រុមហ៊ុន ISI STEEL។

សូមជម្រាប់ថា ក្រុមហ៊ុន ISI STEEL បានបង្កើតឡើងនៅឆ្នាំ១៩៩៧ បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​ក្រុមហ៊ុនផលិតនិងចែកចាយដែកធំ
ជាងគេនិងឈានមុខគេនៅប្រទេសកម្ពុជាដែលមានសមត្ថភាព ផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំង
នោះរួមមាន ដែកទីបមូល ទីបជ្រុង ដែក C ដែក U ដែក Z ដែកកំរាលព្រុំ IDECK សង្ក័សីញូម សង្ក័សីពណ៌ និង​ សង្ក័សីបិទស្នោរ PU។

គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវ បានទទួលស្គាល់ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជន ដោយសារ​​​ផលិតផល​មានគុណភាពខ្ពស់ ដែលទាំងនេះ ស្តែងចេញពីភាពឧស្សាហ៏ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី សូមទាក់​ទង​មកលោក សាមិត្ត វឌ្ឍនៈ ឧត្តម​ ប្រធានផ្នែកទំនាក់ទំនងសារធារណៈ ក្រុមហ៊ុន ISI STEEL តាមរយៈទូរស័ព្ទលេខ 015 777 305 និងអ៊ីម៉ែល [email protected] ឬចូល​ទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL ISI STEEL CO.,LTD៕