(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង និងឃុំក្ដឿងរាយ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ ចូលរួមប្រកាសសុពលភាព ក្រុមការងារចុះជួយភូមិទាំង១៧ នៅទីស្នាក់គណៈកម្មាធិការបក្សឃុំក្ដឿងរាយ។
ថ្លែងក្នុងឱកាសនោះលោក ចាន់ វ៉ាន់ធឿន ជំរុញឲ្យប្រធានក្រុមការងារថ្មីដែលទើបប្រកាសនោះ ត្រូវបង្កើនសកម្មភាពចុះជួយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ ពីទុក្ខលំបាក និងកង្វះខាតនានា ហើយការងារណាដែលអាចដោះស្រាយបានគឺត្រូវធ្វើភ្លាមៗតែម្ដង ដោយឡែកការងារណាដែលលំបាក ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំ ជាបន្ទាន់ងាយស្រួលរកដំណោះស្រាយ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកប្រធានក្រុមការងារ ក៏បានរៀបចំពិធីហូបបាយសាមគ្គីជូនដល់សមាជិក សមាជិការ នៅគ្រាជួបគ្នាដំបូង ដើម្បីចូលរួមអបអរសាទរ និងថ្លែងអំណរគុណ ចំពោះសមាជិកសមាជិកា ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕