(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ខ្លួនបានបញ្ជូនសេចក្ដីព្រាងបទបញ្ជានិងនីតិវិធី សម្រាប់ការធ្វើ បច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ទៅឲ្យភាគីពាក់ព័ន្ធនានា ដើម្បីពិនិត្យ និងផ្ដល់យោបល់ រួចសុំឲ្យភាគីពាក់ព័ន្ធទាំងនោះបញ្ជូនមក គ.ជ.ប វិញ យ៉ាងយូរត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។
ភាគីដែល គ.ជ.ប ត្រូវបញ្ជូនសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីខាងលើរួមមាន៖
* ក្រុមប្រឹក្សាធម្មនុញ្ញ
* អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
* អគ្គលេខាធិការដ្ឋានរដ្ឋសភា
* ក្រសួងមហាផ្ទៃ
* ក្រសួងយុត្តិធម៌
* ក្រសួងការពារជាតិ
* ក្រសួងព័ត៌មាន
* គណៈបក្សនយោបាយ ចំនួន១២ ដែលបានចូលរួមការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
* ស្ថានទូត ជប៉ុន អាមេរិក និងសហភាពអឺរ៉ុប
* អង្គការមិនមែនរដ្ឋានភិបាលជាតិ និងសមាគម សរុបចំនួន២៤
* អង្គការមិនមែនរដ្ឋានភិបាលអន្តជាតិ សរុបចំនួន៥ រូមមាន៖
- អង្គការ NDI
- អង្គការ JICA
- អង្គការ UNOPS
- អង្គការ IFES
- អង្គការ GIZ