(ភ្នំពេញ)៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ បានផ្ញើលិខិត អបអរសាទរជូនដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលទើបទទួលបានពានរង្វាន់សកលលោក PRIX DE LA FONDATION ពីអង្គការវេទិកា CRANS MONTANA នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។
អ្នកនាំពាក្យ CPP បានបញ្ជាក់ថា ពានរង្វាន់ពិភពលោកនេះ គឺសម្រាប់ប្រគល់ឥស្សរជនឆ្នើម ដែលមានស្នាដៃក្នុងការកសាងសន្តិភាព លើកកម្ពស់តម្លៃសន្តិភាព និងប្រជាធិបតេយ្យ ក្នុងសង្គមសម័យទំនើប។ ពានរង្វាន់ដ៏វិសេសវិសាលនេះ មិនត្រឹមតែជាកិត្តិយសដ៏ ឧត្តុងឧត្តមជូនចំពោះរូបសម្តេចផ្ទាល់ និងប្រជាពលរដ្ឋកម្ពុជាទាំងមូលប៉ុណ្ណោះទេ ថែមទាំង ឆ្លុះបញ្ចាំងពីគុណវុឌ្ឍ ពុទ្ធិ និងគុណបំណាច់ដ៏ ឧត្តុងឧត្តមរបស់សម្តេច ក្នុងការខិតខំបូជាកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញ្ញាណ ដែលលេចចេញជាស្នាដៃដ៏ត្រចះត្រចង់ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ដើម្បីបម្រើជាតិ និងប្រជាជន។
ខាងក្រោមនេះជាលិខិតអបអរសាទររបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា៖