(ក្រចេះ)៖ មន្រ្តីកាំកុងត្រូលខេត្តក្រចេះ សហការជាមួយមន្ទីរពាណិជកម្មខេត្ត រួមនិងអាជ្ញាធរដឹកនាំដោយលោក យាង បាក់ អនុប្រធានសាខាកាំកុងត្រួលខេត្ត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ ចុះត្រួតពិនិត្យលើមុខម្ហូបចំណីអាហារ និងនំកញ្ចប់នៅសាលារៀន នៅស្រុកស្នួល ខេត្តក្រចេះ។
លោក យាង បាក់ អនុប្រធានសាខាកាំកុងត្រូលបានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ មើលទៅលើផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងចំណីអាហារ ដែលអាជីវករដាក់លក់ឲ្យ ប្រើប្រាស់ប្រចាំថ្ងៃ នៅសាលារៀនបឋមសិក្សា ហ៊ុន សែន ផ្សារស្នួលដើម្បីផ្សព្វផ្សាយស្ដីពីចំណេះដឹងលើសុវត្ថិភាព ចំណីអាហារ និងវិធានការណ៍ពាក់ព័ន្ធដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណ៤៨៤នាក់។
ជាមួយគ្នានេះដែរ ការចុះពិនិត្យលើករាល់អាហារទំនិញហូបចុក វេចខ្ចប់នៅតាមបណ្ដាតូប ក្នុងបរិវេណសាលា និងធ្វើការណែនាំដល់អាជីវករ ទាំងអស់ឲ្យយកចិត្តទុក ដាក់លើការបរិច្ឆេទប្រើប្រាស់ និងដាក់តាំងលក់ឲ្យបានត្រឹមត្រូវ។
លោកអនុប្រធានបានបញ្ជាក់ទៀតថា ការចុះត្រួតពិនិត្យនៅសាលាបឋមសិក្សា ហ៊ុន សែន ផ្សារស្នួលលើកនេះ គឺមិនបានរកឃើញ លើទំនិញលើសកំណត់ឲ្យប្រើប្រាស់នោះ ដោយសារបងប្អូនអាជីវករ មានការយល់ដឹងច្រើន អំពីបញ្ហាទំនិញខូចគុណភាព និងទំនិញហួសការបរិច្ឆេទ ក្រោយមន្ទីរជំនាញបានអប់រំ ពួកគាត់រួចមកហើយលោកនឹងបន្ដចុះអប់រំតាមសាលាផ្សេងៗទៀត៕