
អភិបាលរងខេត្តត្បូងឃ្មុំ ហាក់ សុខមករា យកប័ណ្ណកម្មសិទ្ធិដីសម្រាប់កសាងផ្លូវចូលវត្តព្រះលានព្រះ ស្រុកពញាក្រែក ដែលជាអំណោយរបស់សម្ដេចតេជោ ជាង២ម៉ឺនដុល្លារ
15-07-2017 10:40
(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ យកប័ណ្ណកម្មសិទ្ធិដីសម្រាប់កសាងផ្លូវថ្មី ចូលវត្តព្រះលានព្រះ ក្នុងមូលដ្ឋានស្រុកពញាក្រែក ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋដែលត្រូវចំណាយថវិកា២២,០២០ដុល្លារ។
ជាមួយគ្នានោះលោក ហាក់ សុខមករា ដែលរួមដំណើរដោយ ក្រុមប្រឹក្សាគណបក្សស្រុក អនុប្រធាន សមាជិក ក្រុមការងារយុវជនគណបក្សខេត្ត ក្រុមការងារយុវជនគណបក្សស្រុក ក្រុមប្រឹក្សាគណបក្សឃុំ មេឃុំ មេភូមិ និងសកម្មជនយុវជនគណបក្សឃុំ ក៏បានប្រគេនទានព្រះវស្សា បច្ច័យ និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះលានព្រះ ស្ថិតនៅភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែកផងដែរ។
សូមជម្រាបថា ប័ណ្ណកម្មសិទ្ធិដីសម្រាប់កសាងផ្លូវថ្មី ចូលវត្តព្រះលានព្រះ ក្នុងមូលដ្ឋានស្រុកពញាក្រែក ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្ដល់ជូនតាមរយៈលោក ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តត្បូងឃ្មុំ៕