Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅ​ឥណ្ឌូនេស៊ី នាដើមសប្ដាហ៍ក្រោយនេះ

14-07-2017 18:22

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្ដរជាតិ នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ តាមការអញ្ជើញរបស់ លោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្ដ្រីក្រសួងការបរទេសឥណ្ឌូនេស៊ី។

តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា អំឡុងពេលទស្សនកិច្ចនោះ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី រ៉េតណូ ម៉ារស៊ូឌី ហើយជួបសម្ដែងការគួរសមជាមួយ លោក យូសុវ កាឡា អនុប្រធានាធិបតី និងលោក ហ្វាដលី ហ្សុង អនុប្រធានសភាតំណាងរាស្ដ្រផងដែរ។

ក្រសួងការបរទេស បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងជាជំហានដ៏សំខាន់មួយ ដើម្បីពង្រឹងបន្ថែមទៀតនូវក្របខ័ណ្ឌការងារនៃ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី របស់កម្ពុជា-ឥណ្ឌូនេស៊ី៕