(ក្រចេះ)៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះបង្ក្រាបរថយន្ដដឹកឈើចំនួន២គ្រឿង គ្មានច្បាប់អនុញ្ញាតិ និងហៅមនុស្សម្នាក់ ដែលជាប់ពាក់ព័ន្ធមកសួរនាំផងដែរ។ ប្រតិបត្តិការនេះដឹកនាំដោយលោក ជា សុភក្រ្ត័ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។
លោកព្រះរាជអាជ្ញារង ជា សុភ័ក្រ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើងនៅ ចំណុចកំពង់ដរប្រលូង ភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក ជា សុភក្រ្ត័ បានឲ្យដឹងថា មុននឹងដល់ឈានការបង្ក្រារថយន្ដចំនួន២គ្រឿងនេះ ដោយលោកទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកថា មានរថយន្ដដឹកឈើចំនួន ២គ្រឿង ដឹកឈើគឺរថយន្ថសាំងយ៉ុង និងរថយន្ដមាកហាយឡែនឌឺ (Highlander) ហើយលោកក៏បានដឹកនាំកម្លាំង ដល់ចំណុចនោះ ធ្វើការបង្ក្រាបតែម្ដង ថែមទាំងហៅម្ចាស់រថយន្ដម្នាក់ ដែលជាប់ពាក់ព័ន្ធ មកសួរនាំលើកករណី រថយន្ដដឹកឈើខុសច្បាប់នេះ។
សមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះលួចបង្ហើបប្រាប់ថា ម្ចាស់រថយន្ដខាងលើ ត្រូវគេស្គាល់ឈ្មោះ ចែ ស្រី រស់នៅភូមិរការកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ហើយចែស្រីរូបនេះឈ្មួញរកស៊ីដឹកជញ្ជូនឈើល្មើសច្បាប់ជាយូរមកហើយ។
លោក បួយរតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឲ្យដឹងថា ឈើទាំងនោះ ជាប្រភេទឈើលេខ១ ប្រភេទកូនក្រឡឹងតែមិនទាន់ដឹងតួលេខ ចំនួនឈើនោះទេ ព្រោះកម្លាំងលោកកំពុងធ្វើកំណត់ហេតុវាស់វែង យកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា និងកសាងសំណុំរឿងតាមនិតិវិធីរដ្ឋបាលព្រៃឈើ៕