(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ ស្រាបៀរ Anchor នឹងរៀបចំកម្មវិធីចាប់រង្វាន់លើកទី៣ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដែលផ្សាយផ្ទាល់ នៅវេលាម៉ោង ៨៖០០នាទី-១០៖០០នាទីយប់ ដើម្បីផ្តល់រង្វាន់លាភមង្គល ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរ Anchor សម្រាប់កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
កម្មវិធីអាពាហ៍ពិពាហ៍របស់ ស្រាបៀរ Anchor ឆ្នាំ២០១៧ រដូវកាលថ្មីនេះ ដែលរៀបចំការចាប់ឆ្នោត ដែលមានការចូលរួមសម្តែងកម្សាន្តសប្បាយ រីករាយពីតារាចម្រៀងល្បីឈ្មោះ ប្រចាំកម្ពុជា ជាច្រើនរូបដូចជា៖ កញ្ញា ទេព បូព្រឹក្ស លោក G-Devith កញ្ញា អ៊ីវ៉ា និង ក្រុម Various Girls (K-POP)។
កម្មវិធីនេះធ្វើឡើងសម្រាប់តែ អតិថិជនដែលបានជាវស្រាបៀរ Anchor សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់ឆ្នោតលើកទី៣ រដូវកាលថ្មីនេះ ស្រាបៀរ Anchor នឹងមានរង្វាន់ជាច្រើនដូចជា៖ ឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំ នៅឆ្នេរឋានសួគ៏ Krabi ចំនួន១៥រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា ទូរទស្សន៍ Smart TV 55“ in ចំនួន១០រង្វាន់ និង កាម៉េរា Sony Alpha ចំនួន១០រង្វាន់។
តើគូស្វាមីភរិយារូបណាខ្លះ ដែលជាម្ចាស់រង្វាន់ទាំងនេះ? កុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!
កាន់តែពិសេស ស្រាបៀរ Anchor បានជ្រើសរើស លោក លី ម៉ិញហូ ដែលជាកំពូលតារាអន្តរជាតិកូរ៉េដ៏ល្បីល្បាញ ធ្វើជាទូតសុឆន្ទ:របស់ស្រាបៀរ Anchor និងមានវត្តមាននៅក្នុង ស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ Anchor ។ ស្រាបៀរ Anchor ជាស្រាបៀរដែលពេញ និយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ដែលឈ្នះពានរង្វាន់ផ្នែក គុណភាពជាបន្តបន្ទាប់សរុបជាង៣០មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែងគ្រប់កម្មវិធី។
រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ Anchor! ពិសាដោយការទទួលខុសត្រូវ៕