(ភ្នំពេញ)៖ ភ្ញៀវទេសចរកម្ពុជាដែលធ្វើ ដំណើរទៅកាន់ទីក្រុងឌូបៃ ជាមួយក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត (Emirates) នឹងមានសិទ្ធិទទួលបានទិដ្ឋាការ ដោយឥតគិតថ្លៃក្នុងរយៈពេលកំណត់មួយ ដែលផ្តល់ដោយក្រុមហ៊ុនអេមីរ៉ាត នេះបើតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ Emirates ដែលទើបចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដានេះ។
ការទទួលបានទិដ្ឋិការដោយឥតគិតថ្លៃនេះ នឹងធ្វើឱ្យអ្នកដំណើរកាន់ តែមានភាពងាយស្រួល ក្នុងការស្វែងយល់ពីទីក្រុងដ៏អស្ចារ្យ របស់ប្រទេសអារ៉ាប់រួម នារដូវក្តៅខាងមុខនេះ។
ក្រុមហ៊ុន Emirates បានឲ្យដឹងទៀតថា ភ្ញៀវទេសចរកម្ពុជាទាំងអស់ ដែលធ្វើការកក់សំបុត្រយន្តហោះ ក្នុងការហោះហើរទៅមក ពីរាជធានីភ្នំពេញ ទៅទីក្រុងឌូបៃ (round trip) ចាប់ពីថ្ងៃនេះរហូត ដល់ថ្ងៃទី១៤ ខែសីហា ហើយសម្រាប់ការធ្វើដំណើរពីថ្ងៃនេះ រហូតដល់ចុង ខែវិច្ឆិកា ឆ្នាំ ២០១៧ នឹងអាចទទួល បានលក្ខខណ្ឌគ្រប់គ្រាន់ សម្រាប់ទទួលបានទិដ្ឋាការឥតគិតថ្លៃដែលមានតម្លៃ៩០ដុល្លារ។ តម្លៃសំបុត្រទៅកាន់ទីក្រុងឌូបៃ គឺចាប់ផ្តើមពី៥៣៣ដុល្លារអាមេរិក សម្រាប់អ្នកដំណើរថ្នាក់សន្សំសំចៃ (Economy Class) និង១,៨១៨ ដុល្លារអាមេរិក អ្នកដំណើរថ្នាក់ពាណិជ្ជកម្ម (Business Class)។
ទីក្រុងឌូបៃ គឺជាទិសដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអាស៊ីជាច្រើនដោយសារតែភាព ទាក់ទាញសម្រាប់អ្នកដំណើរកម្សាន្តជាគ្រួសារ មាន សួនកម្សាន្ត និងសួនទឹក ដ៏គួរឱ្យចាប់អារម្មណ៍ រួមជាមួយហាងលក់ទំនិញនានាដ៏សម្បូរបែប។
ការសម្រាកលំហែនៅទីក្រុងឌូបៃ អាចជាការផ្លាស់ប្តូរមួយដ៏អស្ចារ្យបំផុត ដោយគិតចាប់ពី ការចំណាយពេលរសៀល ដើរលើឆ្នេរ Jumeirah បន្តទៅវាលខ្សាច់ Safari ហើយមើលឃើញ ទេសភាពដ៏ធំល្វឹងល្វើយដែលមិនអាចបំភ្លេចបាន ពីលើអាគារខ្ពស់បំផុត របស់ពិភពលោក ហៅថា Burj Khalifa ឬដំណើរកំសាន្តកម្សាន្តជុំវិញទីក្រុងឌូបៃ បែបប្រពៃណី។ មានអ្វីៗ ជាច្រើនទៀតដែលអ្នកទេសចរ ត្រូវទស្សនានិងធ្វើ នៅក្នុងទីក្រុងចម្រុះជាតិសាសន៍នេះ។ ការស្រមើស្រមៃរបស់អ្នក លើការកម្សាន្ត នៅទីក្រុងឌូបៃ គឺគ្មានដែនកំណត់នោះទេ។
ជើងហោះហើរដោយផ្ទាល់មានរយ:ពេល ៩៖៣០នាទី ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលធ្វើការចុះចតរយ:ពេលខ្លី នៅទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា នេះជាហេតុ ធ្វើអោយទីក្រុងឌូបៃ ពិតជាមានភាពងាយស្រួលចំណេញពេលវេលា ក្នុងការធ្វើដំណើរនិង ជាទិសដៅដ៏ល្អឥតខ្ចោះ សម្រាប់រដូវក្តៅដ៏ខ្លី នាពេលខាងមុខនេះ។
យន្តហោះ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត ផ្តល់ជូនប្រភេទកៅអី ពាណិជ្ជកម្មដែលអាចទម្រេតរាបស្មើដូចគ្រែ (Business Class lie-flat beds) ជាមួយ ទម្ងន់ឥវ៉ាន់តាមខ្លួនអតិប្បរមារហូតដល់៤០គីឡូ សម្រាប់អ្នកដំណើរថ្នាក់ពាណិជ្ជកម្ម (Business Class) និង៣៥គីឡូ សម្រាប់អ្នកដំណើរថ្នាក់សន្សំសំចៃ (Economy Class)។
អ្នកដំណើរនៅលើជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតអាចទស្សនា កម្មវិធីកម្សាន្តក្នុងយន្តហោះដែលមាន ប៉ុស្តិ៍ទូរទស្សន៍ជាង២,៥០០ប៉ុស្តិ៍ ខ្សែភាពយន្ដ ហ្គេម និងទូរទស្សន៍រួមជាមួយវ៉ាយហ្វាយ (Wi-Fi) ដែលមាននៅលើយន្តហោះអេមីរ៉ាត។
អ្នកដំណើរ តាមយន្តហោះអេមីរ៉ាតទាំងអស់ នឹងទទួលបានអាហារជាច្រើនប្រភេទនៅអំទ្បុងពេល ធ្វើដំណើរ។ ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត មានបណ្តាញទូទាំងពិភពលោកយ៉ាងទូលំទូលាយជាង១៥០ ទិសដៅលើទ្វីបចំនួន៦ នៅក្នុង៨៤ប្រទេស និងតំបន់ដែនដី។ អ្នកដំណើរមកពីប្រទេសកម្ពុជា អាចចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់គោលដៅទូទាំងពិភពលោក របស់អេមីរ៉ាត តាមទីក្រុងឌូបៃ។
ដើម្បីទទួលបានទិដ្ឋាការដោយឥតគិតថ្លៃនិងទទួលបានព័ត៌មានបន្ថែមស្តីពីការផ្តល់ជូននេះ អ្នកដំណើរ ចេញពីទីក្រុងភ្នំពេញ អាចទាក់ទងការិយាល័យអេមីរ៉ាតនៅកម្ពុជាតាមលេខ 061 777 834 ឬ ផ្ញើemail មកកាន់: [email protected] ។ ដើម្បីកក់សំបុត្រ សូមទំនាក់ទំនង ភ្នាក់ងារក្រុមហ៊ុនទេសចរណ៍ ដែលលោកអ្នកពេញចិត្ត ឬចូលទៅកាន់ វេបសាយ www.emirates.com/kh៕