(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញនូវរបាយការណ៍មួយ ស្តីអំពីលទ្ធផល នៃការជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាពលករខ្មែរ នៅប្រទេសចំនួន១០ កន្លងមក នៅអំឡុងឆរមាសទី១ ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។
តាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស បានឱ្យដឹងថា ការជួយអន្តរាគមន៍ដល់ ពលករខ្មែរ ទាំងនោះ មាននៅប្រទេសថ វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី ប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងជាដើម។
របាយការណ៍នេះ បានបញ្ជាក់ថា ការអន្តរាគមន៍ដល់ពលករនៅប្រទេសថៃ មានចំនួនច្រើនជាងគេ រហូតដល់រាប់ពាន់នាក់ ដោយរាប់ទាំងការបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ក្រៅពីនោះមាននៅប្រទេសវៀតណាម៖ ៦៨នាក់ ប្រទេសឡាវ ២៤នាក់ ប្រទេសមីយ៉ាន់ម៉ា៣នាក់ ប្រទេសម៉ាឡេស៊ី ១៣៤នាក់ ប្រទេសឥណ្ឌូនេស៊ី ២១នាក់ ប្រទេសសិង្ហបុរី ២នាក់ ប្រទេសចិន ២២នាក់ ប្រទេសជប៉ុន ១២នាក់ និង ប្រទេសកូរ៉េខាងត្បូងជាច្រើនទៀតផងដែរ៕
ខាងក្រោមនេះលទ្ធផលរបស់ក្រសួងការបរទេស៖