(ភ្នំពេញ)៖ ទស្សនិកជនកម្ពុជាដែលនិយម ចូលចិត្តទស្សនាខ្សែភាពយន្តទាំងឡាយ អាចរីករាយជាមួយនឹងការទស្សនាភាពយន្ត និងរឿងភាគល្បីៗ ⁣រាប់ពាន់ម៉ោង ដែលផលិតនៅប្រទេសកម្ពុជា ថៃ កូរ៉េខាងត្បូង និងប្រទេសល្បីៗដទៃទៀត បាននៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងលើគ្រប់ឧបករណ៍នានា។

ដោយទទួលបានការគាំទ្រពី ក្រុមហ៊ុន Sabay Digital Corporation កម្មវិធី SOYO គឺជាប្រព័ន្ធវីដេអូអនឡាយប្រើប្រាស់តាមប្រព័ន្ធ អ៉ីនធឺណែតដែលជាតម្រូវការ អ្នកទស្សនា ក្នុងប្រទេសកម្ពុជា ហើយផ្តល់ជូននូវខ្សែ ភាពយន្ត ក្នុងស្រុក អន្តរជាតិ កម្មវិធីទូរទស្សន៍ និងរឿងភាគជាច្រើន ដែលកែសម្រួលជាភាសាខ្មែរ (សម្លេង និងអក្សរខ្មែរ) សម្រាប់ទស្សនិកជនកម្ពុជា។

លោក ស៊ុត ឈាងឡេង នាយកគ្រប់គ្រងផ្នែកអាជីវកម្មរបស់ SOYO បានឲ្យដឹងថា «ក្រុមហ៊ុនរបស់យើងរំភើបយ៉ាងខ្លាំង ក្នុងការឈានចូលក្នុងទីផ្សារ ដែលកំពុងតែលូតលាស់យ៉ាងឆាប់រហ័សនេះ ដែលមាន អ្នកចូលចិត្តទស្សនារឿង និងកម្មវិធីកម្សាន្តជាច្រើនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កម្មវិធីរបស់យើង នឹងជួយធ្វើឱ្យអតិថិជន SOYO នៅកម្ពុជាទំាងអស់អាចទទួល យកបទពិសោធន៍ថ្មីៗ ក្នុងការទស្សនាខ្សែភាពយន្ត និងរឿងភាគ ពីប្រទេសកម្ពុជា ថៃ កូរ៉េ និងប្រទេសល្បីដទៃៗទៀត ហើយជាពិសេសក៏មានកម្មវិធីប្លែកៗផ្សេងទៀត ដែលដាក់ឲ្យទស្សនាដោយសេរីផងដែរ។ ពួកយើងពិតជាជារីករាយក្នុង ការចូលមកបម្រើអ្នកអ្នកទស្សនាហើយ សង្សឹមថាវត្តមានរបស់ SOYO នឹងចូលរួមចំណែកអភិវឌ្ឍវិស័យកម្សាន្ត ផ្នែកបច្ចេកវិទ្យានៅកម្ពុជា»

លោកបញ្ជាក់ទៀតថា ផែនការបន្ទាន់របស់ SOYO គឺត្រូវរួមបញ្ចូលខ្សែភាពយន្តខ្លីៗ កម្មវិធីកំប្លែង ការជជែកកំសាន្តនិងការកម្សាន្តដ៏ល្បីៗដែលមានសិទ្ធិប្រើប្រាស់ត្រឹមត្រូវ។ លើសពីនេះទៀត SOYO នឹងផ្តល់ការគាំទ្រ ក៏ដូចជាធ្វើការជាមួយយ៉ាងស្អិតរមួតជាមួយ ឧស្សាហកម្មខ្សែភាពយន្តក្នុងស្រុក ដើម្បីផ្តល់ជូនខ្សែភាពយន្តក្នុងស្រុកដែលល្អបំផុត ដល់ទស្សនិកជន និងផ្តល់ជម្រើសច្រើនថែមទៀតជូនអតិថិជនរបស់ខ្លួន។

ខ្សែភាពយន្ថនិងវីដេអូថ្មីៗរបស់ SOYO នឹងត្រូវធ្វើការដាក់បញ្ចូល រៀងរាល់សប្តាហ៍ និងរៀងរាល់ខែ ហើយអាចរកបាននៅលើប្រព័ន្ធ iOS (មានឆាប់ៗ), Android និងតាមកម្មវីធីរុករកលើអ៉ីនធឺណែត។ អតិថិជន SOYO ដែល ទើបនឹងចុះឈ្មោះ នឹង ត្រូវបានផ្តល់ជូននូវកញ្ចប់វីដេអូ មើលដោយឥតគិតថ្លៃ។ ដើម្បីចូលប្រើ និងមើលគ្រប់ រឿងទាំងអស់ អ្នកប្រើនឹងត្រូវចុះឈ្មោះដោយគ្រាន់តែ ដាក់លេខទូរស័ព្ទនិង ទិញគម្រោងដែលផ្តល់ជូនតាមចំណង់ ចំណូលចិត្តរបស់ខ្លួន។ បច្ចុប្បន្ន SOYO ផ្តល់ជូននូវការជាវជាប្រចាំបីប្រភេទគឺ ប្រចាំថ្ងៃមានតម្លៃ ៨០០រៀល (0.19 ដុល្លារ) ប្រចាំសប្តាហ៍មានតម្លៃ ៤,០០០រៀល (0.99 ដុល្លារ) និងប្រចាំខែមានតម្លៃ ១២ ,០០០ រៀល (2,99 ដុល្លារ)។ ការជាវទាំងអស់នេះ អាចធ្វើការទូទាត់តាមរយៈ Sabay Coin, Cellcard, Smart, Metfone, អេស៊ីលីដា, Pay & Go, និង Wing ជាដើម៕