(ភ្នំពេញ)៖ ហាងការ៉េម ដេរីឃ្វីន បានផ្តល់ជូនរសជាតិថ្មី ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន ជាមួយនឹងការ៉េម ប្ល៊ីហ្សាដ រសជាតិតែបៃតង ទាំង៣រសជាតិ ដែលផ្តល់ជូនយ៉ាងពិសេស សម្រាប់រដូវដ៏ពេញនិយមនេះ។
លោកអ្នកកាន់តែរីករាយជាមួយ ការ៉េមប្ល៊ីហ្សាដតែបៃតង ជាមួយសណ្តែកក្រហម( Red Bean ) ការ៉េមប្ល៊ីហ្សាដតែបៃតង ជាមួយល្ងខ្មៅ ( Black Seasame ) និងការ៉េមប្ល៊ីហ្សាដតែបៃតង ជាមួយនឹងគ្រាប់អាល់ម៉ុន ( Almond ) ដែលអាចរកបានគ្រប់សាខាហាងការ៉េម ដេរីឃ្វីន ចាប់ពីថ្ងៃនេះតទៅ ។
គួរបញ្ជាក់ដែរថា នៅប្រទេសកម្ពុជា ហាងការ៉េម ដេរីឃ្វីន មាន ៦សាខា ក្នុងរាជធានីភ្នំពេញ និងខេត្ត សៀមរាប។ បច្ចុប្បន្នហាងការ៉េមដេរីឃ្វីន មានជាង ៦៩០០ហាង នឹង ៣២ប្រទេស ទូទំាងពិភពលោក ក៏ដូចជាមានការផ្តល់ជូននូវផលិតផលជាច្រើនជម្រើសពីការ៉េមខូន វ៉ាហ្វល ប្ល៊ីហ្សាដ ការ៉េមសាន់ដេ ម៉ូឡាតេ ការ៉េមក្រឡុកស្ម៊ូតធី អាយស្គ្រីមខេក ដែលមានជម្រើសរសជាតិផ្សេងៗ បូករួមនឹងការតុបតែងដ៍អស្ចារ្យ និងរសជាតិហតដកបែបអាមេរិក ដ៏ល្បីល្បាញ ៧ រសជាតិផ្សេងៗទៀត។
ដេរីឃ្វីន ជាហាងការ៉េម ដែលមានឈ្មោះល្បីល្បាយ ទូទាំងពិភពលោកពី សហរដ្ឋអាមេរិក ដែលត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) ហាងនំដូណាត់ គ្រីសស្ពី គ្រីម ( Krispy Kreme) និង បា·ប៊ី·ឃ្យូ ផ្លាហ្សា៕