Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខណ្ឌដូនពេញ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ឆ្នាំ២០១៧

14-07-2017 14:25

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

នៅក្នុងវេទិកាខាងលើនេះ ក៏មានការចូលរួមពីលោក សួន រិនឌី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក អ៊ៀង អូនី អភិបាលរងរាជធានីភ្នំពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញផងដែរ។

នៅក្នុងវេទិកា បានទទួលសំណួរ សំណើ និងសំណូមពរ ពីសមាជិក សមាជិកាអ្នកចូលរួម ដែលមានសំណួរផ្ទាល់មាត់១០នាក់ ស្មើនឹង ២២សំណួរ ដែលបានឆ្លើយបំភ្លឺជាបន្តបន្ទាប់ដោយគណៈអធិបតី និងសំណួរសរសេរ ដាក់ប្រអប់ទទួលចំនួន ៤១ច្បាប់ ស្មើនឹង ៦១សំណួរ នឹងធ្វើការឆ្លើយតបតាមនីតិវិធីបន្តទៀត៕