(ភ្នំពេញ)៖​​ តារា​ចម្រៀង ​និង​សម្ដែង​វ័យ​ក្មេង ​កូន​កាត់​អាល្លឺម៉ង់ Jannine Weigel កំពុង​កើន​ប្រជាប្រិយភាព​ខ្លាំង​ ដោយ​សារ​តែ​សមត្ថភាព​​​ដ៏​ល្អ និងរូបសម្រស់​​ស្រស់​ផូរផង់​គួរ​ឲ្យ​ស្រឡាញ់ ពិសេសបទ​ចម្រៀង​​ដែល​តារា​វ័យ១៨​ឆ្នាំ​ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មាន​ដូច​ជា «Away», «Finish Line», «Pluto»​ និង«Shotgun​» ជា​ដើម។

ថ្មីៗនាងទើបបញ្ចេញនូវ​រឿង​ My secret friend ជារឿងថ្មីមួយ ដែលចូលរួមសម្តែងដោយ ​Jannine Weigel, Tor Thanapob, Toy Pathompong និងតារាកិត្តិយសជាច្រើនទៀតហើយ កំពុងតែទទួលប្រជាប្រិយភាព យ៉ាងខ្លាំងនៅប្រទេសថៃ ដោយមានអ្នកចូលរួមទស្សនាជាង ៣លានViews ក្នុងរយៈពេលបីថ្ងៃ។

គួរបញ្ជាក់ផងដែរថា Jannine Weigeil នឹងមកចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី GANZBERG Golden Uber Conert នៅថ្ងៃទី២៣ កក្កដា ២០១៧ នាកោះពេជ្រ រាជធានីភ្នំពេញ​ តាមការឲ្យដឹងពីបណ្តា FanClub បានឲ្យដឹងថា អ្នកគាំទ្រពីវៀតណាម ឡាវ នឹងថៃ នឹងលើកគ្នាមកប្រទេសកម្ពុជា ដើម្បីមកទស្សនា Jannine Wegeil នៅការប្រគំតន្រ្តី Ganzberg​ Golden Uber នៅសប្តាហ៍ក្រោយនេះ៕