(ភ្នំពេញ)៖ នាយនគរបាលជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ចំនួន១១៥រូប ត្រូវបានបំពាក់ឋានន្តរស័ក្តិ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ។
ពិធីនេះ បានធ្វើឡើងនៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ និង លោកសន្ដិបណ្ឌិត ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
នាយនគរបាលជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍នេះ រួមមាន ថ្នាក់ឧត្តមសេនីយ៍ឯកចំនួន ៩រូប ថ្នាក់ឧត្តមសេនីយ៍ទោចំនួន២៥រូប ថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន២៣រូប និងថ្នាក់វរសេនីយ៍ឯកចំនួន៥៨រូប៕