
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ព្រឹកនេះ ប្រកាសផ្លាស់ប្តូរស្នងការខេត្តមណ្ឌលគិរីថ្មី, លោក អ៊ុក សំណាង មកជំនួសដោយលោក តូច យ៉ុន ដែលត្រូវផ្ទេរទៅជាអនុប្រធាន នាយកដ្ឋានបច្ចេកទេសព្រំដែន
14-07-2017 09:11
(មណ្ឌលគិរី)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ ជំនួសលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ដែលផ្ទេរទៅអនុប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន ក្រសួងមហាផ្ទៃ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពី មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តផងដែរ។
សូមរំលឹកថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ជាអតីតស្នងការនគរបាលខេត្តតាកែវ ហើយត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសផ្លាស់ប្ដូរ ទៅជាស្នងការនគរបាលខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ទៅជាអនុប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន ក្រសួងមហាផ្ទៃ៕