Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៦ ខែកកក្កដា ភ្លៀងនឹងបន្តធ្លាក់ច្រើន, ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រត្រូវប្រុងប្រយ័ត្ន

14-07-2017 07:26

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ភ្លៀងនឹងបន្តធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងនោះរាជធានី-ខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់ច្រើន ចំពោះតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រមានកំពស់ខ្ពស់ៗ។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូមភ្លៀង រលក បាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ នៅពេលមេឃរកកលភ្លៀង៕