(កណ្តាល)៖ ប្រជាពលរដ្ឋនៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើដែក ខេត្តកណ្តាល បានប្រត្តិកម្មទៅនិងក្រុមឆ្វេងនិយម ដែលបានបង្ហោះព័ត៌មានបំភ្លើសការពិតនៅលើបណ្តាញសង្គម Facebook នាពេលថ្មីៗ ជុំវិញការអភិវឌ្ឈក្នុងមូលដ្ឋាន លើវិសយ័ប្រពន្ធ័ធារាសាស្ត្រ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ងី សារី អតីតមេឃុំព្រែកទន្លាប់ ហើយបច្ចុប្បន្នជាជុំទប់ទី២នៃអាណត្តិថ្មីនេះ។
លោក កៅ សាវន តំណាងឲ្យប្រជាពលរដ្ឋនៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ បានលើឡើងថា បន្ទាប់ពីទទួលព័ត៌មានថា អតីតមេឃុំព្រែកទន្លាប់បានរំលោភយកផ្លូវសារធារណៈ ព្រមទាំងកាត់ផ្តាច់ផ្លូវប្រព័ន្ធធារាសាស្ត្រ ធ្វើជាកម្មសិទ្ធរបស់បុគ្គល គឺព័ត៌មាននេះមិនពិតដូចការលើកឡើង របស់ក្រុមជ្រុលនិយមនោះទេ។
តាមការពិនិត្យជាក់ស្តែង លោក ងី សារី បានធ្វើការអភិវឌ្ឈលើហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធធារាសាស្ត្រសម្រាប់ផលប្រយោជន៍រួម និងនាំប្រភពទឹកស្រោចស្រប់ផលដំណាំកសិកម្ម ដល់ប្រជាកសិករក្នុងមូលដ្ឋានរាប់រយហិកតាថែមទៀតផង។ ហេតុនេះការចោទប្រកាន់ទៅលើអតីតមេឃុំ គឺជាការមួលកាច់កិត្តិយស និងស្នាដៃអាណត្តិរបស់មេឃុំចាស់។
លោក រស់ សារិន មេភូមិស្ពានដែក បានអះអាងថា ការចោទប្រកាន់ពីសំណាក់ក្រុមរិះគុណមួយចំនួនថា លោក ងី សារី បានរំលោភយកទំនប់ និងប្រទ្បាយ គឺជាព័ត៌មានបំផ្លើសការពិត។
លោក ងី សារី អតីតមេឃុំបច្ចុប្បន្នជំទប់ទី២ បានបញ្ជាក់ថា លោកបានដឹកនាំក្រុមប្រឹក្សាឃុំរយៈពេលជាង២០ឆ្នាំនេះ តែងតែយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់ភូមិក្នុងឃុំ ជាពិសេសប្រព័ន្ធធារាសាស្ត្រ ការជួសជុលពង្រីកផ្លូវ ជាក់ស្តែងដូចជា ប្រព័ន្ធធារាសាស្ត្រប្រទ្បាយដើមពោធិ៍នេះ លោកបានស្តារប្រទ្បាយចាស់ និងជីកថ្មីបន្ត តាមរយៈការគាំទ្រគម្រោងក្នុងសមាហរណកម្មផែនការឃុំ នៅថ្នាក់ស្រុកក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៥ ដោយថវិកាផ្ទាល់របស់លោក ហើយបានអនុវត្តជាក់បានប្រមាណជាង៧០ភាគរយ អស់ទឹកប្រាក់ចំនួន៩៧,៧៥០,០០០រៀល និងជួសជុសទំនប់សម័យ ប៉ុល ពត ប្រវែង១,០០០ម៉ែត្រថែមទៀត ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការស្រោចស្រពដំណាំស្រូវ ពោត និងសម្រួលដល់ការដឹកជញ្ជូនកសិផល ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលទៅនេសាទត្រី នៅក្នុងបឹងផងដែរ។
លោក ងី សារី បានបន្ថែមថា គម្រោងអភិវឌ្ឍន៍ទាំងនោះ ដោយមានការជួយជ្រុំជ្រែងពីសប្បុរសជន ថ្នាក់ដឹកនាំ ដៃគូរអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាលកម្ពជាផងដែរ៕