(មណ្ឌលគិរី)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង នឹងត្រូវប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ ជំនួសលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ដែលផ្ទេរទៅអនុប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន ក្រសួងមហាផ្ទៃ។
ពិធីស្អែកនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពី មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តផងដែរ។
សូមរំលឹកថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ជាអតីតស្នងការនគរបាលខេត្តតាកែវ ហើយត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសផ្លាស់ប្ដូរ ទៅជាស្នងការនគរបាលខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ទៅជាអនុប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន ក្រសួងមហាផ្ទៃ៕
លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន
លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង