(ភ្នំពេញ)៖ គិតត្រឹមម៉ោង១៥៖០០នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ កំពុងស្ថិតក្រោមការសាកសួរនៅ អាវុធហត្ថរាជធានីភ្នំពេញ, ហើយតាមមន្រ្តីអាវុធហត្ថបានឲ្យដឹងថា ខ្មាន់កំាភ្លើងនេះអាចនឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃស្អែក ដើម្បីចាត់ការបន្ដ ក្រោយបញ្ចប់ការសួរនាំរបស់កងរាជអាវុធហត្ថ។
សូមជំរាបថា នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ បានចូលសារភាព នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។ ខ្មាន់កាំភ្លើងនោះមានឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ ដែលបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ កាលពីវេលា ម៉ោង១០៖៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះម្សិលមិញ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាបញ្ជាឲ្យ ឈ្មោះ ទូច បូភាព ដែលខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ ចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។