(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះថា កម្លាំងនគរបាលបានចាប់ខ្លួនយុវជនម្នាក់ទៀហើយ ដែលបង្ហោះសារតាម Facebook គំរាមបាញ់សម្លាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា យុវជនដែលប្រមាថជីវិតសម្តេចតេជោ ហ៊ុន សែន នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅខេត្តព្រះសីហនុ បន្ទាប់ពីរូបគេបង្ហោះសារ និងរូបភាពតាម Facebook គំរាមបាញ់សម្លាប់សម្តេចតេជោ។ នាយឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា ពេលនេះកម្លាំងនគរបាលកំពុងនាំខ្លួន ជនសង្ស័យរូបនោះ មកនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន ដើម្បីសួរនាំ។
យុវជនដែលគំរាមបាញ់សម្លាប់នាយករដ្ឋមន្រ្តីកម្ពុជា មានឈ្មោះនៅលើ Facebook ពេជ្រ រដ្ឋា (Pich Roth Tha)៕