(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ បានចុះបង្រ្កាបករណី គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ០២នាក់ ដែលចែកចាយនូវសារធាតុញៀនស្ថិតនៅក្រុម៥១ ភូមិ១ សង្កាត់លេខ0៤ ក្រុង-ខេត្តព្រះសីហនុ។
មន្រ្តីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ង្វៀង យ៉ាំងភី ហៅអាយួន អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ និងជនសង្ស័យទី២ឈ្មោះ ឈិន ណាវី ភេទ ស្រី អាយុ២៨ឆ្នាំ មុខរបរម៉ាស្សាតាមមាត់សមុទ្រ។
វត្ថុតាងរួមមានថ្នាំញៀនមេតំហ្វេតាមីន១០កញ្ចប់ ទូរស័ព្ទ២គ្រឿង ដែលកម្លាំងនគរបាលដកហូត៕