(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រួមទាំងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃរង់ចាំព្រះវស្សា នៅវត្ត សុវណ្ណមុនីសាគរ ហៅវត្ត សំរោងអណ្តែត។
ទេយ្យទានទាំងអស់រួមមាន៖ ទៀនវស្សា ប្រវែង១,២ម៉ែត្រ ចំនួន៨គូ, សាដក់៨ប្រអប់, អង្ករ១៦ប៉ាវ, ប្រេងម៉ាស៊ូត ៨បីដុង ក្នុងមួយប៊ីដុង ៣០លីត្រ, ទឹកសុទ្ធ១៦កេស, ទឹកក្រូច១៦កេស, មីកេតូច១៦កេស, ត្រីខកំប៉ុង ៤០ឡូ និងសម្ភារ: ជាងច្រើនទៀត ដើម្បីប្រគេន ព្រះសង្ឃ គង់វត្តសំរោងអណ្តែត ចែកចាយបន្ត ទៅកាន់វត្តចំនួន ៧ទៀត ។
ទន្ទឹមនឹងនោះ ក៏មាននូវបច្ច័យ សម្រាប់វត្តសំរោងអណ្តែត ចំនួន៨០ម៉ឺនរៀល និង៧វត្តទៀត ដោយក្នុងមួយវត្តចំនួន៥០ម៉ឺនរៀល ។ លើសពីនោះ មន្ត្រីសុខាភិបាល ក៏បាន ប្រគេនបច្ច័យជាង ៥លានរៀល និង៤៩៥ដុល្លារ ដើម្បីជួយកសាងក្លោងទ្វាវត្តសំរោងអណ្តែត ផងដែរ៕