Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដចាប់ជនជាតិវៀតណាម០៧នាក់ ដែលស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាម ក្នុងខណ្ឌចំការមន

12-07-2017 16:48

(ភ្នំពេញ)៖ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ បានបន្ដប្រតិបត្តិការចាប់ជនជាតិវៀតណាមបាន០៧នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅដោយគ្មានច្បាប់អនុញ្ញាតិ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅ​ហាងកាហ្វេដាលីន និងកន្លែងជួសជុលម៉ាស៊ីនត្រជាក់ ផ្លូវលេខ​ ៣៨៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បញ្ជាក់ថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការជនជាតិវៀតណាមទាំង០៧នាក់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដនីតិវិធី៕​