(ព្រៃវែង)៖ ​លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជាខ្លាង-ឃុំក្តឿងរាយ ស្រុកស្វាយអន្ទរ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ រួមជាមួយសហការី និងគណៈកម្មា​ធិការបក្សភូមិ-ឃុំជាខ្លាង បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃរង់ចាំព្រះវស្សា ចំនួន០២វត្តនៅឃុំជាខ្លាង។

ក្រៅពីទៀនព្រះវស្សា​មួយគូរៗក្នុងមួយវត្ត ក៏មានបច្ច័យ និងទេយ្យទៀនជាច្រើនទៀតផងដែរ ដូចជាមី០១កេសធំ ទឹកសុទ្ធ០៥កេស ទឹកក្រូច០៥កេស អង្ករ០២បាវ សាដក០៥ ​ទឹកដោះគោខាប់០១កេស ត្រីខកំប៉ុង០៥យួរ ទឹកត្រី០៥យួរ ​ទឹកស៊ីអ៊ីវ០៥យួរ និងបច្ច័យកសាងវត្តមួយចំនួនធំ។

ក្រៅពីនេះ លោកយាយ លោកតា​ ដែលបានចូលរួមក្នុងពិធីនេះ ក៏ទទួលបាននៅថវិកាមួយចំនួនផងដែរ៕