(កោះកុង)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទចុះណែនាំ សិស្សានុសិស្ស ពីគ្រោះថ្នាក់នៃការបរិភោគ និងប្រើប្រាស់ផលិតផលហួសកាលបរិច្ឆេទ ដើម្បីឲ្យសិស្សានុសិស្សទាំងនោះ បានយល់ដឹងពីសុវត្ថិភាពចំណីអាហារ និងអាចចែករំលែកចំណេះដឹងរបស់ពួកគេ ទៅកាន់ប្រជាពលរដ្ឋដទៃផ្សេងៗ នៅអនុវិទ្យាល័យ ហ៊ុន សែន ចាំយាម ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោក ហ៊ុយ ភារម្យ បានថ្លែងថា ការចុះណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវត្រួតពិនិត្យមុខទំទិញ និងគ្រឿងបរិភោគទាំងអស់ដើម្បីរក្សាសុខភាព របស់ពួកយើងទាំងអស់គ្នា។ មន្រ្តីសាខាកាំកុងុត្រូល មានសេចក្តីសោមនោស្សរីករាយដែលបានចូលរួមក្នុងណែនាំដល់ក្មួយៗឲ្យយល់ពីចំណីអាហារ ដែលអាជីវករដាក់តាំងលក់នៅតាមទីផ្សារទីសាធារណៈ និងនៅតាមសាលាមុននឹងទិញយកទៅបរិភោគត្រូវពិនិត្យឲ្យបានច្បាស់លាស់ ពីផលិតផលក្លែងក្លាយ ឬផលិតផលហួសកាលបរិច្ឆេទដើម្បីរក្សាសុខភាពរបស់ក្មួយៗ និងក្រុមគ្រួសារទាំងអស់គ្នា។
លោក ហ៊ុយ ភារម្យ បានបន្តថា មុននឹងក្មួយៗ ទិញរបស់អ្វីយកមកបរិភោគត្រូវមើលពីថ្ងែ ខែ ឆ្នាំផលិត ឬក្រុមហ៊ុនផលិតដើម្បីរក្សាសុខភាព របស់យើងទាំងអស់គ្នា បើពិនិត្យមើលឃើញផលិតត្រឹមត្រូវចាំទិញយកទៅហូបតែបើការពិនិត្យទៅមិនមានស្លាកសញ្ញាត្រឹមត្រូវ មិនត្រូវទិញយកទៅបរិភោគឡើយវាអាចធ្វើឲ្យប៉ះពាល់សុខភាព ហើយប្អូនត្រូវចូលរួមសហការណ៍រាយការដល់លោកគ្រូអ្នកគ្រូ ឬឪពុកម្តាយ ដើម្បីធ្វើការទប់ស្កាត់ ឬមួយប្អូនៗក្មួយៗត្រូវចេះធ្វើការពន្យល់ណែនាំគាត់ឈប់យករបស់ហួសកាលបរិច្ឆេទមកដាក់តាំងលក់បន្តទៀតវានាំ ឲ្យប៉ះពាល់ដល់សុខភាពអ្នកដ៏ទៃហើយប្អូនៗក្មួយៗត្រូវជួយណែនាំដល់អ្នកជិតខាងដែលមិនបានទទួលការបណ្តុះបណ្តាលឲ្យចេះមើលពីគុណភាពទំនិញហួសកាលបរិច្ឆេទ។
លោក ហ៊ុយ ភារម្យ បានថ្លែងបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសតាមមាត់ច្រក ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។ ក្រៅតែពីការត្រួតពិនិត្យទំនិញហើយនោះ កាំកុងត្រូល ក៏ចុះធ្វើការអប់រំ និងផ្សព្វផ្សាយ អំពីសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ សិស្ស និស្សិតតាមសាលារៀនផងដែរ។
ជាទីបញ្ចប់ លោកប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ សូមផ្សព្វផ្សាយបន្ត នូវចំណេះដឹងទទួលបាន ទៅកាន់ប្រជាពលរដ្ឋ បងប្អូនមិត្តភក្តីដទៃទៀត ឲ្យបានយល់ដឹងពីបញ្ហាសុវត្ថិភាពអាហារផងដែរ៕