Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគារប៊ូឌិញ «ស» នឹងត្រូវចាប់ផ្តើមរុះរើ ដើម្បីសាងសង់អគារថ្មី ចាប់ពីថ្ងៃទី១៧ ខែកក្កដា តទៅ

11-07-2017 19:33

(ភ្នំពេញ)៖ អគារប៊ូឌីញ «ស» ដែលស្ថិតនៅវិថីព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នឹងចាប់ផ្តមរុះរើ ដើម្បីសាងសង់អគារថ្មីឡើងវិញ ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ តទៅ។ នេះបើតាមការប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃនេះ។

តាមការប្រកាសរបស់ក្រសួង, នៅពេលធ្វើការរុះរើនេះ នឹងមានការរំខានដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញទីតាំង ក៏ដូចជាអ្នកដំណើរឆ្លងកាត់ ដែលទាមទារោ្យមានការប្រុងប្រយ័ត្ន និងការសហការ។

សូមបញ្ជាក់ថា អគារប៊ូឌីញ «ស» ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសាងសង់ឡើង តាំងពីឆ្នាំ១៩៦៤ មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅចំនួន៤៩៣គ្រួសារ ។

អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយ ក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្ម បែបទំនើបមួយមានកម្ពស់ ២១ជាន់ ដែលគ្រោងនឹង ចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារអាមេរិក៕