(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖ ១៖ ធ្លាក់យន្តហោះយោធាខ្នាតធំរបស់អាមេរិក C-130 ឆក់យកជីវិតមនុស្ស១៦នាក់ ក្នុងរដ្ឋ Mississippi!
២៖ ក្រោយទទួលជោគជ័យធំធេង លោក គីម ជុងអ៊ុន តម្លើងតំណែងខ្ពស់បន្ថែមទៀត ដល់នាយកទីភ្នាក់ងារអភិវឌ្ឍន៍គ្រាប់មីស៊ីល!
៣៖ ប្រទេសកាតាបានគម្រាមដកខ្លួនចេញពីក្រុមប្រឹក្សា នៃកិច្ចសហប្រតិបត្តិការនៃប្រទេសតំបន់ឈូងសមុទ្រពែក (GCC) តាមរយៈការកំណត់លក្ខខណ្ឌមួយចំនួន ទៅឲ្យបណ្តាប្រទេសអារ៉ាប់!
៤៖ ប្រជាជនអាមេរិក៨០នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីផ្ទុះការតវ៉ាប្រឆាំងសេចក្តីព្រាងច្បាប់នៃបក្សកាន់អំណាច ដែលនឹងមកជំនួសកម្មវិធីសុខាភិបាល Obamacare!
៥៖ សហរដ្ឋអាមេរិកសម្តែងការ អបអរសាទរពេញទំហឹង ចំពោះជោគជ័យនៃកងទ័ពអ៊ីរ៉ាក់លើក្រុម ISIS ក្នុងសង្គ្រាមរំដោះទីក្រុងម៉ូស៊ូល!
៦៖ ភ្លើងឆេះព្រៃដ៏អាក្រក់ កំពុងវាយលុកតំបន់អាមេរិកខាងជើង ក្នុងនោះប្រជាជន ១៤,០០០នាក់ហើយ ត្រូវបានជម្លៀសពីលំនៅឋាន!
៧៖ ចិនបង្ខំចិត្តកាត់បន្ថយពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ឆ្លើយតបនឹងទណ្ឌកម្មពី UN ប៉ុន្តែរុស្ស៊ីវិញកំពុងបង្កើនសកម្មភាពយ៉ាងខ្លាំងក្លា!