(ភ្នំពេញ)៖ គម្រោងទី៣ របស់ក្រុមហ៊ុន អ័រគីដេវីឡា នៅក្នុងខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្ពោធចាប់ផ្តើមការដ្ឋានសាងសង់ហើយ បន្ទាប់ពីបានសម្ពោធបើកលក់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ដែលមានអតិថិជនជាច្រើនបានគាំទ្រជាវ និងជឿទុកចិត្ត។
ដោយក្នុងនោះ មានការប្រារព្ធពិធីក្រុងពាលី បន្ទាប់មកមានពិធីចុចប៊ូតុង ចាប់ផ្តើមការដ្ឋានសាងសង់ផងដែរ។ ជាក់ស្តែងគម្រោងទី៣នេះ បានទំហំជាង១៤០ហិចតា បែងចែកជា៦ផ្នែកធំៗ ដែលនឹងពោរពេញដោយធម្មជាតិ នៃសួនបៃតងប៊ូតានិច ស្រស់បំព្រងនៃរចនាបទផ្ទះអនាគតគ្រប់ប្រភេទ សម្រាប់គ្រប់ក្រុមគ្រួសារទាំងអស់ ដែលអាចរីករាយជាមួយសួនច្បារ ក្លឹបហាត់ប្រាណ អាងហែលទឹកទំនើប ព្រមទាំងសហគមន៍ផ្សារទំនើប ពាណិជ្ជកម្មផងដែរ។
មុនបានចាប់ផ្តើមសម្ពោធការដ្ឋានសាងសង់នេះ ក្រុមហ៊ុន អ័រគីដេវីឡា បានវិនិយោគទៅលើម៉ាស៊ីនបង្ហាប់ដីធន់ធំចំនួន២គ្រឿង ដែលនាំចូលមកពីសហគមន៍អឺរ៉ុប ដើម្បីបង្ហាប់ដីឲ្យមានគ្រឹះរឹងមាំ ក្នុងការធានាសំណង់ឲ្យមានគុណភាពខ្ពស់ផងដែរ (ម៉ាស៊ីនបង្ហាប់មានតម្លៃជាង២លានដុល្លារ ក្នុង១គ្រឿង)។
ដូច្នេះលោកអ្នកគួរតែជាផ្នែកមួយក្នុងវិនិយោគ ក៏ដូចជាការរស់នៅក្នុងគម្រោងនេះ ដែលអាចឲ្យលោកអ្នកនឹងទទួលបានការរស់នៅជាមួយធម្មជាតិពិតៗ ក្នុងគម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី។
ព័ត៌មានលម្អិត៖ 085 999 809.
Urban Living in a Botanic Garden…!