(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមហ៊ុន Samsung អេឡិចត្រូនិច បានជាប់ឈ្មោះជាម៉ាកល្អបំផុតនៅអាស៊ី ក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមលទ្ធផលស្រាវជ្រាវប្រចាំឆ្នាំអំពី «ម៉ាកកំពូលៗ ទាំង១០០០នៅអាស៊ី» (http://www.campaignasia.com/Top1000Brands) ដែលត្រូវបានធ្វើឡើង ដោយស្ថាប័នស្រាវជ្រាវដ៏ធំនៅអាស៊ីប៉ាស៊ីភិច Campaign Asia-Pacific សហការជាមួយ Nielsen។
នេះជាឆ្នាំទី១៤ហើយ ដែលម៉ាកកំពូលទាំង១០០០ម៉ាក បានប្រមូលម្តុំគ្នា ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ដោយស្ថាប័នទាំងពីរខាងលើនេះ។ របាយការណ៍ បានបញ្ចូលនូវ ការយល់ដឹង និងស្គាល់អំពីម៉ាកយីហោជាទីពេញនិយម នៃអ្នកប្រើប្រាស់នៅក្នុងតំបន់សំខាន់ៗទាំង១៣ ទូទាំងទ្វីបអាស៊ីប៉ាស៊ីភិចដូចជា (អូស្ត្រាលី ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ និងវៀតណាម) ដើម្បីស្គាល់ពីចំនួនអ្នកប្រើប្រាស់នៅលើទីផ្សារ ការស្រាវជ្រាវបានកំណត់ដោយអាយុ ភេទ និងចំណូលប្រចាំខែជាដើម។
លោកស្រី Irene Ng អនុប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Samsung ប្រចាំតំបន់អាស៊ី និងអូសេអានី បានថ្លែងថា «ការកំណត់នេះ គឺជាសូចនាករ នៃអ្នកប្រើប្រាស់របស់យើង ដែលបង្ហាញពីការគាំទ្ររបស់ពួកគេ ចំពោះផលិតផល ព្រមទាំងសេវាដែលយើងផ្តល់ឲ្យពួកគាត់។ យើងមានមោទនភាពក្នុងការ ទទួលបានពានរង្វាន់នេះម្តងទៀត ហើយនៅតែតាំងចិត្ត ក្នុងការបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗទៀត ដើម្បីការរស់នៅរបស់អ្នកប្រើប្រាស់កាន់តែល្អប្រសើរ និងប្រកបដោយអត្ថន័យ»។
ការទទួលបាននូវពានរង្វាន់របស់ Samsung ត្រូវបានគេជឿជាក់ថា គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងការតាំងចិត្តដើម្បីផ្តល់នូវគំនិតច្នៃប្រឌិតថ្មីៗ ដែលជាឬសគល់ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍជាសកល។ អ្នកស្រាវជ្រាវបានធ្វើការសហការជាមួយគ្នាទៅវិញទៅមក រវាងទីតាំងទាំង៤២ របស់ពួកគេនៅជុំវិញពិភពលោក ជាមួយនឹង ក្រុមការងារស្រាវជ្រាវ និងវិស្វករ ក្នុងចំណោមមនុស្សប្រមាណ៥ម៉ឺននាក់ ដែលខ្លះជាបុគ្គលិករបស់ ក្រុមហ៊ុនសាមសុង ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីស្វែងរកទំនោរ ទីផ្សារថ្មីមួយ និងការដាក់ស្តង់ដាថ្មីមួយសម្រាប់ភាពឥតខ្ចោះ។
ដោយការប្រឹងប្រែង ក្នុងលំដាប់កំពូល ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្រុមហ៊ុន សាមសុង ក៏បង្កើតបានជា Samsung Advanced Institute of Technology (SAIT)។ វិទ្យាស្ថាននេះ បង្កើតឡើងដើម្បីការអភិវឌ្ឍនៃគ្រឿងម៉ាស៊ីនសម្រាប់អនាគត និងទិសដៅសម្រាប់សុវត្ថិភាព និងការគ្រប់គ្រង ប្រព័ន្ធអេឡិចត្រូនិច។
សរុបមកក្រុមហ៊ុនមានទីតាំង៨ នៅជុំវិញពិភពលោក ដូចជា ទីក្រុងស៊ូវុន (កូរ៉េខាងត្បូង), ទីក្រុងប៉េកាំង (ចិន) ហ្វ្រាំងហ្វូត (អាល្លឺម៉ង់) និងទីក្រុងប៊ូស្តុន (សហរដ្ឋអាមេរិក) ដែលប្រមូលផ្តុំដោយមនុស្ស ដែលមានទេពកោសល្យមកពីមហាវិទ្យាល័យ វិទ្យាស្ថាន និងផ្នែកទីផ្សារ ដើម្បីបញ្ចេញគំនិតបច្ចេកវិទ្យាថ្មីៗ ដែលមានសក្តានុពល ក្នុងការដឹកនាំទៅកាន់ទំនោរ ឬបែបផែនជីវិតថ្មី សម្រាប់អ្នកប្រើប្រាស់នាថ្ងៃអនាគត។
លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុង ប្រចាំនៅកម្ពុជាបានថ្លែងថា «យើងនៅក្រុមហ៊ុន Samsung ពិតជាមានកិត្តិយស ណាស់ដែលបាន ទទួលពានរង្វាន់ដ៏ពិសេសនេះ ដែលជាចំណាត់ថ្នាក់ដែលយើងទាំងអស់គ្នានៅក្រុមហ៊ុន សាមសុង ទូទាំងសកលលោកទទួលបាន។ វាបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្ត ដើម្បីបម្រើ សេចក្តីត្រូវការរបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ នៅពេលដែលយើងមានក្តីមោទនភាព និងរំភើបរីករាយយ៉ាងខ្លាំងនៅពេលបានទទួលព័ត៌មាននេះ យើងទាំងអស់គ្នា នៅក្រុមហ៊ុន Samsung ហើយយើងនឹងនៅតែខិតខំបន្តទៀត។»
លោកបានបន្តថា គំនិតការច្នៃប្រឌិតជាទ្រឹស្តីដ៏សំខាន់ប៉ុន្តែវាកាន់តែសំខាន់ជាងនេះទៀតប្រសិនបើវាអាចដំណើរទៅមុខ បានក្លាយជាផលិតផលច្នៃប្រឌិតដែលទីផ្សារកំពុងត្រូវការ។ លោកបន្ថែមទៀតថា នៅពេលដែលសង្វាក់ផលិតកម្មរួចរាល់ហើយវាក៏ត្រូវបានបញ្ជូន ទៅកាន់ទីផ្សារ ជាមួយនឹងសេវាកម្មបម្រើដល់អ្នកប្រើប្រាស់ និងអ្នកចែកចាយទាំងអស់ហើយក្រុមហ៊ុន Samsung មានគោលដៅបែបនេះ ដើម្បីរក្សាបាននូវភាពខ្លាំងរបស់ខ្លួន។
ក្រុមហ៊ុន Samsung នឹងបន្តការងាររបស់ខ្លួនដើម្បីអនាគតល្អប្រសើរ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ និងធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការច្នៃប្រឌិតថ្មី នៃបច្ចេកវិទ្យាពាក់ព័ន្ធនឹង សកម្មភាពអ្នកប្រើប្រាស់។
ក្រុមហ៊ុន Samsung Electronics Co., Ltd បាននាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុន Samsung កំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ Tablets កាំមេរ៉ា ឧបករណ៍ប្រើប្រាស់ នៅផ្ទះបែបឌីជីថល ឧបករណ៍ឱសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ៕