(ភ្នំពេញ)៖ អតិថិជនឆ្នើមកម្រិត B របស់​ស្រាបៀរកម្ពុជាចំនួន១៤០រូប នឹងធ្វើដំណើរកម្សាន្ត​នៅទីក្រុងតុក្យូ ទីក្រុងសា​ពូ​រ៉ូ និង​កោះ​ហុក​កៃដូ នៃប្រទេស​ជប៉ុន រយៈ​ពេល​មួយសបា្តហ៍ ចាប់ពីថ្ងៃទី១២​​ រហូតដល់ ថ្ងៃទី១៨ ឆ្នាំ២០១៧ ខាងមុខនេះ។

លោក លាង ពៅ (ភីធើរ) អគ្គនាយក​ក្រុមហ៊ុន ​ខ្មែរ ប៊ែវើរីជីស ដែល​ផលិតស្រាបៀរកម្ពុជា​ បាន​ថ្លែងថា «​យើង​រៀបចំ​ដំណើរ​កម្សាន្ត​នេះឡើង​​ ក្នុងគោលបំណងថ្លែងអំណរគុណ និង​​លើកទឹកចិត្តដល់អតិថិជនឆ្នើម​យើង ដែលបានព្យាយាម​ជួយ​ជំរុញ​ការ​លក់​ស្រាបៀរកម្ពុជាក្នុង​ឆ្នាំ ២០១៧នេះ»

លោក លាង ពៅ បានបន្តថា ក្នុង​ឆ្នាំ​២០១៧ ក្រៅ​ពី​ប្រ​ទេសជប៉ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏​នឹង​នាំ​អតិថិជន​ឆ្នើមប្រ​ចាំ​ឆ្នាំ​ទៅ​ធ្វើដំណើរកំសាន្ត នៅប្រ​ទេសថៃ និង​អូស្រ្តាលី ដែលជាកម្មវិធីលើកទឹកចិត្តដល់អតិថជនក្រុមហ៊ុន ស្រាបៀរកម្ពុជាផងដែរ។

លោក ​លាង ពៅ បញ្ជាក់​ផងដែរថា នេះ​ជា​ឆ្នាំ​ទី​បីហើយ ​ដែល​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស នាំ​អតិថិជន​ឆ្នើម​របស់​ខ្លួន​ទៅ​កម្សាន្ត​នៅ​បរទេស កន្លងមក​ ក្រុមហ៊ុន​បាន​នាំ​អតិថិជន​ឆ្នើម​ទៅ​កម្សាន្ត​នៅ​​ប្រ​ទេសថៃ ម៉ាឡេស៊ី ហុងកុង និងជប៉ុន៕