(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារ បានប្រាប់លោកស្រី Angela cocoran ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជាថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ណែនាំឲ្យកងទព័នៅជួរមុខតាមបន្ទាត់ព្រំដែន ហូបបាយសាមគ្គីជាមួយភាគីថៃមួយខែម្ដង ដើម្បីពិភាក្សាការងារ និងបង្កើតសហប្រតិបត្តិការល្អនៃការការពារប្រទេសវៀងខ្លួន។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយ លោកស្រី Angela cocoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងលោកវរៈសេនីយ៍ឯក MarK Hinchliffe អនុព័ន្ធយោធាអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ជាមួយមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។
លោកស្រីឯកអគ្គរាជទូត ក៏ដូចជាលោកវរៈសេនីយ៍ឯក បានជំរាបជូនលោកមេបញ្ជាការសឹករងខេត្ត ពាក់ពន្ធ័និងទំនាក់ទំនងរវៀងកងទព័កម្ពុជា-ថៃ ដែលឈរជើងតាមតំបន់ព្រំដែនបច្ចុប្បន្ននេះ តើក្នុងនាមកងយោធពលខេមរភូមិន្ទ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងគ្នាបែបណា? ក៏ដូចជាយន្តការ និងវិធីសាស្ត្រផ្សេងៗទៀត?។
លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្រ្ដា បញ្ជាក់ថា កន្លងមកនេះកងយោធពលខេមរភូមិន្ទ និយាយដោយឡែកតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក៏ដូចជាកងឯកភាពទាំងអស់ ដែលចំណុះឲ្យក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទព័ជើងគោគ និងយោធភូមិភាគទី៤ ហើយក៏មានការដឹកនាំពីគណៈបញ្ជាការឯកភាពខេត្ត ជាគោលការណ៍កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍រួម រវាងកងកម្លាំងទាំងអស់ ដែលឈជើងតាមខ្សែរបន្ទាត់ព្រំដែន មិនថាឡើយតែតំបន់ប្រតិបត្តិការសឹករងព្រះវិហារទេ ត្រូវគោរពគ្នាទៅវិញទៅមក ក្នុងកិច្ចសហការព្រំដែនរួមជាមួយប្រទេសជិតខាង នោះជាកិច្ចការដឹកនាំរួមរបស់រាជរដ្ឋាភិបាល។
លោកមេបញ្ជាការបានបន្តថា ទោះជាកន្លងមកនៅឆ្នាំ២០០៨ មានការប៉ះទង្គិចរវាងកងខេមរភូមិន្ទកម្ពុជា និងថៃនៅចំណុច៤.៦ក៏ដោយ តែបានដោះស្រាយបញ្ចប់ដោយជោគជ័យ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ដោយឡែកភាគីកម្ពុជា បានគោរពនូវបូរណភាពទឹកដី ហើយមានគោលការណ៍ដឹកនាំត្រឹមត្រូវរបស់ប្រុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ពាក់ព័ន្ធយន្តការទំនាក់ទំនង ជាមួយកងទ័ពថៃយ៉ាងណានោះ លោកឆ្លើយតបថា «ជាមួយភាគីថៃយើងមានគោលការណ៍ចាប់ពីថ្នាក់កំពូល ពោលគឺពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទព័ជើងគោក ក៏ដូចជាយោធភូមិភាគ៤ ក្នុងនោះអ្វីដែលតំបន់ប្រតិបត្តិការសឹករងអនុវត្តន៏កន្លងមក គឺអាស្រយ័លើការចង្អុលបង្ហាញរបស់ថ្នាក់លើ ពាក់ព័ន្ធកងកម្លាំងដែលឈរជើងនៅទល់មុខគ្នា កន្លងមកយើងបានធ្វើការកំណត់ពេលវេលាជាមួយភាគីថៃ ជួបគ្នាមួយខែម្តង ហូបបាយសាមគ្គីជាមួយគ្នា សន្ទនាគ្នារកចំណុចវិជ្ជមាន»។
បន្ថែមពីនេះ លោកស្រីឯកអគ្គរាជទូតអូស្ត្រាលី និងលោកវរៈសេនីយ៍ឯក អនុពន្ធ័យោធាអូស្ត្រាលីប្រចាំនីកម្ពុជា បានសំដែងនូវការអរគុណ ចំពោះលោកមេបញ្ជាការសឹករងខេត្តព្រះវិហារ ដែលបានបញ្ជាក់ច្បាស់ៗ ស្តីពីទំនាក់ទំនងយ៉ាងជិតស្និតរវាងកងទព័នៃប្រទេសកម្ពុជា-ថៃ។
លោកស្រីបន្តថា ប្រទេសអូស្ត្រាលីតែងមានកិច្ចសហការល្អជាមួយប្រទេសកម្ពុជា ដូចនេះបើសិនលោកមេបញ្ជការមានបញ្ហាពាក់ព័ន្ធខាងវិស័យកងទ័ព អាចធ្វើការទំនាក់ទំនង ជាមួយអនុពន្ធ័យោធាអូស្ត្រាលីប្រចាំនូវកម្ពុជា និងត្រៀមសហការជួយគ្រប់ពេលវេលា។
ឯកអគ្គរាជទូតរូបនេះ បានប្រគល់សម្ភារៈការិយាល័យ ដូចជាកុំព្យូទ័រ ម៉ាស៊ីនព្រីន និងរបស់មួយចំនួនទៀត ដោយឡែកលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្រ្ដា ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ដែលជារចនាបទខ្មែរ ដល់ប្រតិភូផងដែរ៕