(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក ហួន លីហួ, រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិទាំងអស់ជុំវិញ «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក
២៖ សម្ដេចតេជោ ហ៊ុន សែន៖ ការស្នើដាក់ «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ចាប់ផ្ដើមតាំងពីឆ្នាំ២០១២, ជាទ្រព្យសម្បត្តិពិភពលោក ទី៣ របស់កម្ពុជា
៣៖ តើប្រាសាទសំបូរព្រៃគុក នាសម័យបុរាណជាទីតំាងអ្វី? តើអត្តន័យនៃពាក្យ «ព្រៃគុក» មានន័យយ៉ាងណា ?
៤៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចេញសេចក្តីថ្លែងការណ៍ អបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចចុះ «តំបន់ប្រាសាទសម្បូរព្រៃគុក» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
៥៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា សាទរដល់ប្រជាជនកម្ពុជាដែល «ប្រាសាទសំបូរព្រៃគុក» បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
៦៖ រដ្ឋសភាបានអនុម័តទាំងស្រុងលើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ទោះមិនមានវត្តមានតំណាងរាស្រ្តគណបក្សប្រឆាំង
៧៖ តំណាងរាស្រ្ត CNRP ចេញសេចក្តីថ្លែងការណ៍ ទាមទារឲ្យទម្លាក់ចោល ការធ្វើវិសោធនកម្មច្បាប់គណបក្ស នយោបាយ, CPP ថ្លែងថា ការអនុវត្តត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យ
៨៖ រដ្ឋសភាបិទសម័យប្រជុំលើកទី៨ នីតិកាលទី៥ ក្រោយអនុម័តសេចក្ដីស្នើ និងសេចក្ដីព្រាងច្បាប់ចំនួន៦ រយៈពេល៣ខែនេះ
៩៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការស្វែងរកយុត្តិធម៌ ត្រូវធ្វើតាមច្បាប់ មិនមែនតាមចំណង់នោះទេ!
១០៖ ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ មានបេក្ខជនសរុបជាង១០ម៉ឺននាក់ កើនឡើង៩ពាន់នាក់
១១៖ បាញ់សម្លាប់មនុស្ស២នាក់ យ៉ាងសាហាវនៅចំណុចក្បាលអាងសំរោង ស្រុកបវេល ខេត្តបាត់ដំបង សង្ស័យប្លន់យកម៉ូតូមួយគ្រឿង
១២៖ ៥ខែដើមឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិជាង២លាននាក់ បានចូលមកទស្សនាកម្ពុជា កើន១២.៥ភាគរយ
១៣៖ រថយន្តធុនដ្រារបស់ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ លោក ឆឹម ឫទ្ធី ត្រូវភ្លើងឆេះខូចខាតស្ទើរទាំងស្រុង ខណៈកំពុងបើកទៅធ្វើការ នៅតាមផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល

* ព័ត៌មានអន្តរជាតិ (World News)
១៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ប្រកាសជ័យជម្នះលើសង្គ្រាម រំដោះទីក្រុង ម៉ូស៊ូល ពីដៃក្រុម ISIS
២៖ កងកម្លាំងយោធាមីយ៉ាន់ម៉ា «បាញ់សម្លាប់ភេរវករពីរនាក់» នៅភាគខាងជើងរដ្ឋ Rakhine!
៣៖ លោក ដូណាល់ ត្រាំ «ឱ្យកូនស្រីរបស់ខ្លួន អង្គុយកៅអីប្រធានាធិបតីនៅ G20 ជំនួស» ដែលនាំឲ្យផ្ទុះពាក្យរិះគន់យ៉ាងខ្លាំង!
៤៖ អស់ពីឆេះអគារ ២៤ជាន់ស្លាប់មនុស្ស ៨០នាក់ ឥឡូវនេះផ្សារទំនើបមួយទៀត ឆាបឆេះនៅ​ភាគខាងជើង​ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស!
៥៖ កូរ៉េខាងជើង​ផ្ទុះកំហឹង និងព្រមានថា «ទង្វើសហរដ្ឋអាមេរិក កំពុងបញ្ឆេះឲ្យសង្គ្រាមលោកថ្មីមួយផ្ទុះឡើង!» ៕